កម្ពុជានឹងចេញដំណើរទៅប្រកួតកីឡាអាស៊ីលើកទី១៨នៅឥណ្ឌូនេស៊ី នាថ្ងៃ១៧សីហា

0
1050

ភ្នំពេញ: ការប្រកួតកីឡាអាស៊ីលើកទី១៨ដែលធ្វើនៅប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៨ដល់ថ្ងៃទី ២កញ្ញា ។ សម្រាប់ប្រតិភូកីឡាកម្ពុជាលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ឲ្យដឹងថានឹងចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី១៧សីហា ។ នៅសល់តែមួយ ឬ ២ប្រភេទកីឡាតែប៉ុណ្ណោះដែលនឹងចេញទៅក្រោយគេ ។

សម្រាប់ព្រឹត្តិការណ៍នេះក្រសួងអប់រំយុវជន និង កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកភាពគ្នាបញ្ជូនកីឡាចំនួន១៣ប្រភេទទៅចូលរួមដែលសុ្ធតែជាប្រភេទកីឡាមានសក្ដានុពល ។កីឡាទាំង១៣ប្រភេទនោះមានប្រភេទកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង។

ប្រភេទកីឡាមួយចំនួនពុំធ្លាប់បានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឡើយតែប្រភេទកីឡាទាំងនោះបាន បង្ហាញពីការរីកចម្រើនហេតុនេះម្យ៉ាងទៀតការប្រកួតកីឡាអាស៊ីបែបនេះការប្រជែងមេដាយវាជារឿងដែលលំបាកបំផុត ។​ ការប្រកួតនេះគ្រប់ប្រទេសទាំងអស់ក្នុងទ្វីបអាស៊ីសុទ្ធតែបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនទៅចូលរួមមិនមានប្រទេសណាអវត្តមានឡើយ ។

Facebook Comments
Loading...