ជនសង្ស័យម្នាក់ជាមេការកម្មករក្នុងក្រុមហ៊ុនម៉ិញភឿក១ត្រូវបាននគរបាលប៉ុស្តិ៍ឃុំស្រែព្រះឃាត់ខ្លួន

0
1224

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់ជាមេការកម្មករក្នុងក្រុមហ៊ុនម៉ិញភឿក១ត្រូវបាននគរបាលប៉ុស្តិ៍ឃុំស្រែព្រះ ស្រុកកែវសីមា ឃាត់ខ្លួនកាលពីថ្ងៃទី០៥ខែសីហាឆ្នាំ២០១៨ម្សិលមិញ និងបញ្ជូនខ្លួនជនសង្ស័យមកអធិការរដ្ឋាននគរបាលស្រុកកែវសីមា ក្រោយពីបានទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកាលពីថ្ងៃទី០៤ខែកក្តដា ឆ្នាំ២០១៨ថា ជនសង្ស័យបានចាប់រំលោភខ្លួនបានចំនួន៣លើកមកហើយ។
នៅក្នុងពាក្យបណ្តឹងរបស់នារីរងគ្រោះ ជនសង្ស័យបានចាប់រំលោភខ្លួនចំនួន០៣ដងមកហើយ ព្រមទាំងគំរាមកំហែងសម្លាប់ និងគំរាមមិនអោយក្រុមគ្រួសារធ្វើការនៅក្នុងក្រុមហ៊ុនប៉ិញភឿក១នឹងទៀត បើសិនរឿងនេះបែកធ្លាយ។

បើតាមការប្រាប់អោយដឹងពីសមត្ថកិច្ចនៅស្រុកកែវសីមាបានអោយដឹងថា ជនសង្ស័យឈ្មោះ ហេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាមេការកម្មករក្រុមហ៊ុនប៉ិញភឿក១។ ចំណែកនារីរងគ្រោះ ឈ្មោះ ធ.ស.រ ភេទស្រីអាយុ១៥ឆ្នាំ មុខរបរជាកម្មករនៅក្នុងហ៊ុនប៉ិញភឿក១។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងរបសអធិការ នៃអធិការរដ្ឋាននគរបាលស្រុកកែវសីមា ធ្វើការសួរនាំ ដើម្បីក៏សាងសំណុំរឿងចាត់ការទៅតាមនិតិវិធី៕

Facebook Comments
Loading...