វ៉ូវីណាមសង្ឃឹមបានមេដាយច្រើនពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍

0
1210

ភ្នំពេញ: ដើមសប្ដាហ៍ក្រោយនេះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងបញ្ជូនកីឡាការិនីចំនួន៦រូបកីឡាករ១២រូបទៅចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥នៅទីក្រុងNay Piy Tawប្រទេសមីយ៉ាន់ម៉ា ។ ក្រៅពីកីឡាករចំនួន១២រូបនិងកីឡាការិនីចំនួន៦រូបក៏មានគ្រូបង្វឹកគ្រូជំនួយនិងមន្ត្រីដឹកនាំអមដំណើរទៅជាមួយដែរ ។ការចេញទៅប្រកួតនេះក្រៅពីក្រសួងអប់រំយុវជននិងកីឡាឧបត្ថម្ភប្រាក់ហោប៉ៅនោះសហព័ន្ធជាអ្នកចំណាយលើសំបុត្រធ្វើដំណើរ ស្នាក់នៅ ហូបចុកដោយខ្លួនឯង ។

ប្រធានសហព័ន្ធមានជំនឿចិត្តថា កម្ពុជានឹងនៅតែដណ្ដើមបានមេដាយច្រើនពីព្រឹត្តិការណ៍នេះព្រោះកម្ពុជាមានគ្រូបង្វឹកកម្រិតពិភពលោកមកជួយបង្ហាត់គឺលោកNhuyen Van Cuong មកជួយបង្ហាត់ ។ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី៤សីហាលោកប្រធានសហព័ន្ធបានជួបសំណេះសំណាលជាមួយប្រតិភូដែលត្រូវទៅចូលរួមដើម្បីជាការលើកទឹកចិត្ត ។

លោកប្រធានសហព័ន្ធបានឲ្យដឹងថានេះជាការប្រកួតលើកទី៥ដែល៤លើកដំបូងកម្ពុជាធ្វើជាម្ចាស់ផ្ទះបាន៣ លើក និងមីយ៉ាន់ម៉ាធ្វើម្ចាស់ផ្ទះបាន១លើក ។ នេះជាលើកទី២ហើយដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះ ។៤លើកដំបូងលើផកទី១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញនោះកម្ពុជាបានចំណាត់ថ្នាក់លេខ ៣ ។២លើកក្រោយទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះកម្ពុជាបានចំណាត់ថ្នាក់លេខ ២និងមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះកម្ពុជាបានលេខ៣ម្ដងទៀត ។

សម្រាប់លើកទី៥នេះមានប្រទេសចំនួន៨ចូលរួមគឺកម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ហ្វីលីពីន និង ទីម័រខាងកើត ។ មីយ៉ាន់ម៉ា និង វៀតណាមដែលជាម្ចាស់ក្បាច់គុនជាប្រទេសដែលខ្លាំងលើវិញ្ញាសានេះ ។សម្រាប់ឆ្នាំនេះហ្វីលីពីនបានចូលរួមជាលើកដំបូងដែលនេះជាការសាកល្បងសមត្ថភាពសម្រាប់ឆ្នាំ២០១៩ដែល ហ្វីលីពីនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។

លោកអ៊ូ រតនាអនុប្រធានសហព័ន្ធបានអះអាងថាលើកនេះសហព៧ន្ធបានដាក់កីឡាថ្នាលចំនួន២រូបឲ្យទៅ ចូលរួមប្រកួត ។សហព័ន្ធមានជំនឿចិត្តថាពួកគេនឹងដណ្ដើមបានមេដាយ ។លោកបញ្ជាក់ាំថាការដាក់កីឡាថ្នាលឲ្យប្រកួតបែបនេះគឺដើម្បីឲ្យពួកគេមានបទពិសោធន៍នៅក្នុងការប្រកួតជាអន្តរជាតិព្រោះពួកគេអាចជាបេក្ខភាពសម្រាប់ស៊ីហ្គេមឆ្នាំក្រោយ ឬ ឆ្នាំបន្តបន្ទាប់ទៀត ។

រយៈពេល១០ឆ្នាំហើយដែលវ៉ូវីណាមបានបង្កើតជាសហព៧ន្ធនៅកម្ពុជា ។ ឆ្នាំ២០១៧ជាឆ្នាំរបស់វ៉ូវីណាម ព្រោះវ៉ូវីណាមកម្ពុជាដណ្ដើមបានមេដាយច្រើនណាស់ពីការប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ។

Facebook Comments
Loading...