ទេស ជីវ៉ា អាចស្វែងរកជ័យជំនះបានឬទេល្ងាចថ្ងៃអាទិត្យនេះ?

0
1137

ភ្នំពេញ: ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៥សីហានេះត្រូវបានគេចោទជាសំណួរថាតើអ្នកប្រដាល់ជើងខ្លាំងទេស ជីវ៉ាក្លិបកងពលតូចលេខ៧០អាចស្វែងរកជ័យជំនះបានឬទេ ?

២ប្រកួតក្នុងព្រឹត្តិការណ៍នេះជីវ៉ាចាញ់ពិន្ទុគូប្រកួតទាំង២ប្រកួតតែការចាញ់នោះគឺចាញ់ដោយប្រផិតប្រផើយប៉ុណ្ណោះ ។សម្រាប់ការប្រកួតលើកទី៣នេះជីវ៉ាត្រូវជួបប្រកួតជាមួយជើងខ្លាំងថៃពែក ធៀង(Pek Thieng) ។អ្នកប្រដាល់ថៃរូបនេះ២ប្រកួតរបស់គេឈ្នះបាន១ ប្រកួត និង ចាញ់១ ប្រកួត ។

សម្រាប់ជីវ៉ាឱកាសដើម្បីឡើងទៅកាន់កៅអីផ្ដាច់ព្រ័ត្រត្រូវបាត់បង់ទាំងស្រុងហើយ ។២ប្រកួតចុងក្រោយនេះ ទោះបីគេឈ្នះបានទាំងប្រកួតក៏គេលែងមានឱកាសឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រដែរ ។ចំពោះពែក ធៀងវិញឱកាសដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រគឺនៅកៀកនឹងគេណាស់ទោះបីគេត្រូវប្រជែងជាមួយផាយ៉ា ឡេក(Phayak Lek)ដែលមានពិន្ទុស្មើគ្នាក៏ដោយ ។

ជីវ៉ាមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥២ដង ចាញ់១៥ដងស្មើពិន្ទុ ២ ដង ចំពោះពែក ធៀងវិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥០ដង ចាញ់៩ដង ។ជ័យជំនះជារបស់នរណា ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរវេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា នីមីត (Fa Nimith) ។

សុភ័ក្រ្ត ២ ប្រកួតរបស់គេបានទទួលជ័យជំនះទាំង ២ ប្រកួតក្នុងខណៈដែលហ្វា នីមីត ២ ប្រកួតរបស់គេចាញ់ទាំង ២ ប្រកួត ។សុភ័ក្រ្តទោះបីគេមិនទាន់ស្គាល់ចាញ់ក៏ពិតមែនតែគេត្រូវប្រជែងកៅអីជាមួយអ្នកប្រដាល់រួមជាតិមួយរូបទៀតគឺឡុង សំណាងក្លិបសាលវ័ន្ដកីឡាដែល២ប្រកួតឈ្នះទាំង ២ ប្រកួតដែរ ។ចំពោះហ្វា នីមីតវិញគេ លែងខ្វល់ហើយព្រោះកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្ររបស់គេលែងមានទៅហើយនោះ ។

សំណាងមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៩ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។ហ្វា នីមីតមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៣ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ ដង ។អ្នកប្រដាល់ទាំង២រូបនេះមានឱកាសឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អឡើយ ។

Facebook Comments
Loading...