យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនទៅបុករថយន្តក្នុងទិសដៅបញ្ច្រាស់ទិសគ្នា

0
1273


កំពង់ឆ្នាំង៖ យុវជនម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងរថយន្តដែលកើតឡើងនៅលើផ្លូវកៅស៊ូខ្វែងទិសគ្នា ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៤និង៥នាទីល្ងាចថ្ងៃទី៤សីហា២០១៨ចុងសប្តារ៍កន្លងទៅនៅលើផ្លូវក្រាលកៅស៊ូខ្វែងទិសគ្នាមួយកន្លែងស្ថិតក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងតាមរយះអត្តសញ្ញាណបណ្ណ័ដែលជាប់និងខ្លួនជនរងគ្រោះ មានឈ្មោះ ហមណាវី ប្រុសអាយុ២០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងជិះម៉ូតូម៉ាក់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1G686 បើកបរទិសដៅពីកើតមកលិចបញ្ច្រាស់ទិសគ្នាជាមួយរថយន្តធុនធំម៉ាកហ៊ីយ៉ានដាយពាក់ស្លាកលេខភ្នំពេញ 3D7636 កង់ខាងស្តាំងបណ្តាលអោយដួលបោកក្បាលនិងថ្នល់សន្លប់ស្តូកស្តឹងហូរឈាមជោគដី ។

ប្រភពពីសាក្សីដែលនៅជិតកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញអ្នកជិះម៉ូតូខាងលើបើកបរក្នុងល្បឿនលឿនស្រាប់តែមកដល់ខាងមុខហាងលក់ការហ្វេត្រង់ចំណុចកើតហេតុស្រាប់តែមិនដឹងមូលហេតុអីបានជ្រុលទៅបុករថយន្តក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលអោយរងបួសធ្ងន់តែម្តង ។

ក្រោយពេលកើតហេតុទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗផងដែរ ដោយឡែករថយន្តនិងម៉ូតូត្រូវបាននគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងនាំយកមករក្សាទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំងរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង

Facebook Comments
Loading...