បុរសម្នាក់មានជំងឺប្រចាំកាយ ដេកស្លាប់ម្នាក់ឯងនៅបន្ទប់ជួល

0
1853

កំពង់ឆ្នាំង ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងខណះដែលគេសង្សយ័ថាស្លាប់ដោយជម្ងឺប្រចាំកាយ ។ ហេតុការភ្ញាក់ផ្អើលឆោឡោនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៨និង៥៩នាទីថ្ងៃទី៤សីហា២០១៨ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះដេកស្លាប់នេះមានឈ្មោះ ដាញ់បុត្តា អាយុ ៣៨ឆ្នាំ មានមុខរបរជាជាងឡានស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុដោយខាងលើនិងមានប្រពន្ធម៉ៅសុណ្ណារដ្ខ អាយុ៣៦ឆ្នាំមានកូន២នាក់នៅក្នុងបន្ទុក ហើយមកជួលបន្ទុបជួលស្នាក់នៅបាន២ខែ។

ប្រភពពីក្រុមគ្រួសាជនរងគ្រោះបានអោយដឹងថាជនរងគ្រោះធ្លាប់មានជម្ងឺប្រចាំកាយខ្សោយក្រលៀននិងបានធ្លាប់ទៅព្យាបាលនៅប្រទេសឥណ្ឌាក្រោយមកសុខភាពបានធ្លាក់ខ្យោយ ។

ប្រភពបានអោយដឹងថាប្រពន្ធជនរងគ្រោះបានទៅភ្នំពេញតាំងពិម្សិលមិញខណះជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទុបម្នាក់នៅពេលដែលគេយកឡានមកធ្វើហើយកូនជាងទូរសព្ទ័ចូលមិនលើកហើយបានតាមមកដល់បន្ទុបគោះទ្វាហៅមិនភ្ញាក់រួចម្ចាស់ផ្ទះជួលអោយវាយកញ្ចក់បំបែកទ់បបានដឹងថាជនរងគនរោះដេកស្លាប់នៅលើពូកម្នាក់ឯង ។

ភ្លាមៗនោះម្ចាស់ផ្ទះជួលគ្រួសាយើងបានរាយការជូនសមត្ថកិច្ចមូលដ្ឋានចុះធ្វើការពិនិត្យភ្លាមៗផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង

Facebook Comments
Loading...