រថយន្តកូរ៉េដឹកទឹកសុទ្ធ បុកកុមារាជិះកង់អាយុ១៣ឆ្នាំបណ្តាលអោយស្លាប់

0
2708

កណ្តាល៖ កុមារាវ័យ១៣ឆ្នាំ ម្នាក់ខណៈជិះកង់មកពីរៀនវិញ បានជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកទឹកសុទ្ធ បើកពៀរនិងកិនបណ្តាលអោយស្លាប់ យ៉ាងរន្ធត់ហើយអ្នកបើកបរ និងរថយន្តឃាត់បានភ្លាមៗ។

ហេតុការណ៍នេះ ត្រូវនឹងថ្ងៃទី៣ សីហា ២០១៨ វេលាម៉ោង១៣និង៤៥នាទីលើផ្លូវលំចំណុចភូមិព្រែកផ្ដៅ ឃុំរការកោង១ ស្រុកមុខកំពូលខេត្តកណ្តាល។

ហេតុការណ៍នេះបង្ករឡើងដោយសារ រថយន្តមួយគ្រឿងម៉ាកហ៊ីហិនដាយពណ៍ស ពាក់ផ្លាកលេខភ្នំពេញ2F-7049 បើកបរដោយឈ្មោះ ស ឡា ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមម្រេញ ឃុំគរស្រុក ព្រៃឈរខេត្តកំពង់ចាម ដែល
ធ្វើដំណើរត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានមក ពៀរកង់ មួយគ្រឿងដែលជិះដោយជនរងគ្រោះ ឈ្មោះ ស្រស់ ម៉េងស្រុឺភេទប្រុសអាយុ១៣ឆ្នាំមានទីលំនៅ ភូមិព្រែកផ្ដៅឃុំរការកោង១ ស្រុកមុខកំពូលខេត្តកណ្ថាល ធ្វើដំណើរពីត្បូងទៅជើង (ស្របទិសគ្នា)បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពីទទួលពត៍មានកំលាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយកមធ្យោយទាំងពី មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចំណែក
សព ជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ឯជនសង្ស័យឈ្មោះ ស ឡា បានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីសាក់សួរ។

Facebook Comments
Loading...