ក្តៅៗព្រឹកនេះ….ប៉ូលីសថៃស្នើអាជ្ញាធរកម្ពុជាចាប់ខ្លួនជនសង្សយ័ជាឃាតកសម្លាប់មនុស្សនៅភូកេត

0
1347

តាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍នៅព្រឹកថ្ងៃទី៤ខែសីហានេះថា ប៉ូលីសប្រទេសថៃបានធ្វើសំណើរមួយ​មក​អាជ្ញាធរកម្ពុជាឲ្យជួយចាប់បញ្ជូនខ្លួនជនជាតិកម្ពុជាម្នាក់ដែលគេសង្ស័យថា ជាឃាតករសម្លាប់យុវជន​២នាក់នៅកោះភូកេត ដែលពេលនេះទំនងជាលាក់ខ្លួននៅក្នុងប្រទេសក្បែរ ខាងនេះតែម្តង។

ជនសង្ស័យម្នាក់នេះធ្វើការក្លឹបរាត្រីមួយកន្លែងដែលមានឈ្មោះថា ប៉ាន់យ៉ា យីងឌុង អាយុ៣៩ឆ្នាំ ដែលគេជឿបានបាញ់សម្លាប់ជនរងគ្រោះ២នាក់ម្នាក់ឈ្មោះប៉ាវេណា ណាមួរ៉ាក់អាយុ២០ឆ្នាំនិង ឈ្មោះអាណាន់តាឆាយអាយុ២១ឆ្នាំកាលពីយប់ថ្ងៃទី២៩ខែកក្កដា។

ប៉ូលីសថៃបានឲ្យដឹងទៀតថា លោកយីងឌុងកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយដែលគេសង្ឃឹម​ថា អាជ្ញាធរ​​កម្ពុជានឹងផ្តល់ចម្លើយជាវិជ្ជមានក្នុងពេលដ៏ខ្លីចំពោះសំណើរនេះ។

បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះទាំង២នាក់នេះហើយ ប៉ូលីសក៏បានចាប់ខ្លួនមនុស្ស៣នាក់ដែលគេ សង្ស័យថាជាកូនចៅរបស់លោកថាប៉ាន់យ៉ា យីងឌុក។មានម្នាក់ក្នុងចំណោមនោះបានប្រាប់ប៉ូលីស ថាលោកយីងឌុកគឺជាជនដៃដល់ក្នុងការបាញ់សម្លាប់នេះ៕

Facebook Comments
Loading...