អាមេរិកយកទីក្រុងហ៊ីរ៉ូស៊ីម៉ាជាកន្លែងសាកពិសោធន៍អាវុធបរមាណូដ៏គួរឲ្យព្រឺព្រួច

0
918

ប្រទសជប៉ុន ៖ តាមRTបានផ្សាយកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៨នេះបានឲ្យដឹងថាអ្នកនៅរស់ពី ការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា បាននិយាយថា សហរដ្ឋអាមេរិកបានយកអាយុជីវិតប្រជាជននៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាធ្វើជាសត្វកណ្តុរដើម្បីសាកពិសោធន៍អាវុធដ៏មហាប្រល័យរបស់ខ្លួន។

លោក Setsuko Thurlow សកម្មជនលប់បំបាត់អាវុធនុយក្លេអ៊ែរ និងជាអ្នកនៅមានអាយុជីវិតពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាបាននិយាយថា កងកម្លាំងអាមេរិកបានកាន់កាប់ប្រទេស ជប៉ុនបន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី២ ហើយពួកគេក៏យកទីក្រុងហ៊ីរ៉ូស៊ីម៉ាជាកន្លែងសាកពិសោធន៍អាវុធបរមាណូ តែម្តង ពោលគឺពួកគេគ្មានចេតនាក្នុងការជួយជនរងគ្រោះពីសង្គ្រាមលោក នោះទេ។ ថ្ងៃទី៨ខែសីហាគឺជាខួបនៃការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីឆ្នាំ១៩៤៥៕

Facebook Comments
Loading...