ក្លឹបរាត្រីចំនួន១០នៅតំបន់ក្តៅសាច់ក្នុងប្រទេសឥណ្ឌាប្រឈមនឹងការបិទទ្វារ

0
1059

ប្រទេសឥណ្ឌា៖ តំបន់ Mall Mile ដែលគេស្គាល់ថា ជាតំបន់ក្តៅសាច់ដែលសំបូរណ៍ទៅដោយក្លឹបរាត្រីនៅក្នុងប្រទេសឥណ្ឌាបានទាក់ទាញសេវាបម្រើផ្លូវភេទយ៉ាងចាស់ដៃបំផុត។ ប៉ុន្តែថ្មីៗនេះរដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានបើកយុទ្ធនាការបង្ក្រាបដោយសារមានក្លឹបរាត្រីខ្លះបម្រើសេវាកម្មដោយអត់មានច្បាប់ទម្លាប់។ ក្លឹបខ្លះត្រូវបានអាជ្ញាធរដកអាជ្ញាបណ្ណ័មកវិញដោយសារតែថៅកែមិនគោរពកិច្ចសន្យារបស់ ខ្លួន។

ដូចនៅប្រទេសកម្ពុជាយើងដែរ ក្នុងពេលដែលមានការបិទក្លឹបកំសាន្តបែបនេះ ក៏មានការតវ៉ាយ៉ាង ខ្លាំងដោយចោទប្រកាន់ប៉ូលីសថាមានការលំអៀង ព្រោះក្លឹបរាត្រីខ្លះល្មើសច្បាប់ដូចគ្នាហេតុអ្វីក៏មិន បិទ ហើយបែរជាមកបិទតែក្លឹបរបស់គាត់បែបនេះទៅវិញ?….ស៊ីលុយគេទេដឹង??

ប៉ូលីសបាននិយាយបកស្រាយមកវិញថា មូលហេតុនៃការបិទក្លឹបទាំងនោះគឺដោយសារតែមានការ លួចជួញដូរផ្លូវភេទ រហូតប៉ូលីសចាប់បានទាំងអ្នកប្រព្រឹត្តិ និងទាំងម្ចាស់ក្លឹបទៀតផង៕

Facebook Comments
Loading...