ខ្លាចាស់ ផុន ផាន់ណា មានសង្ឃឹមច្រើនពេលប៉ះអ្នកប្រដាល់ឆ្លងដែនបារាំង

0
1405

ភ្នំពេញ: លើសង្វៀនអាស៊ីអាគ្នេយ៍រៀងរាល់យប់ថ្ងៃសោរ៍ មានការប្រកួតជាមិត្តភាពជាមួយថៃ ខ្លាចាស់ផុន ផាន់ណាក្លិបខ្លារខិនមានរិទ្ធត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងណាសេ(NASER)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងម់៧១គីឡូក្រាម ។

នេះជាលើកទី២ហើយដែលអ្នកប្រដាល់បារាំងរូបនេះមកប្រកួតនៅស្រុកខ្មែរ ។កាលពីខែមុនគេមកស្រុកខ្មែរដោយប្រកួតជាមួយអ្នកប្រដាល់ជើងចាស់កម្ពុជាហេង វិឆ័យក្លិបអេភូថងកីឡាដែលលទ្ធផលគឺស្មើពិន្ទុគ្នា ។ពេលនេះគេជួបជាមួយផាន់ណាគឺអាចលំបាកជាងវិឆ័យហើយ ។

ណាសេមានប្រវត្តិប្រកួតចំនួន២៩ដង ឈ្នះ១៧ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។ចំពោះផាន់ណាវិញគេមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៨ដង ចាញ់២២ដង និងស្មើពិន្ទុ៣ដង ។ការប្រកួតនេះទំនងជាផុន ផាន់ណាមានឱកាសឈ្នះច្រើនជាងហើយ ។

ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកាសជម្រះបញ្ជីជាមួយអ្នកប្រដាល់ថៃស៊ូន តិភាព(Soun Tepheap)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាញឹកញាប់ណាស់ហើយដែលភាគច្រើនជ័យជំនះបានទៅអ្នកប្រដាល់ថៃ ។បូរ៉ាមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៧៨ដងចាញ់២៧ដងស្មើពិន្ទុ ២ ដង ។ចំពោះស៊ូន តិភាបវិញគេមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧៥ដង ចាញ់១២ដង ។លើកនេះនរណាឈ្នះ ?

Facebook Comments
Loading...