សហព័ន្ធបាល់បោះ បើកអង្គសិកា្ខសាលាអភិវឌ្ឍន៍គ្រូបង្វឹក អាជ្ញាកណ្ដាល

0
1207

ភ្នំពេញ: លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា នៃ ក្រសួងអប់រំយុវជន និង កីឡា លោកឈី សម្បត្តិអនុប្រធានសហព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីបើកអង្គសិក្ខាសាលានេះ រយៈពេល២ថ្ងៃគឺពីថ្ងៃទី១ដល់ថ្ងៃទី២សីហាដើម្បីអភិវឌ្ឍនឺលើគ្រប់ផ្នែកនៃសហព័ន្ធរបស់ខ្លួន ។ វគ្គនេះឧបត្ថម្ភទាំងស្រុងដោយសហព័ន្ធកីឡាបាល់បោះទ្វីបអា ស៊ីព្រមទាំងឧទ្ទេសនាមដោយគ្រូមកពីសហព័ន្ធកីឡាបាល់បោះអន្តរជាតិ(FIBA) ។ គ្រូឧទ្ទេសនាមក្នុងវគ្គនេះមានលោកTarek Saisi និង លោកស្រី Andrea Padli ។សិក្ខាកាមដែលចូលរួម មានចំនួន២៥រូបដែលពួកគេជាមន្ត្រីបម្រើការតាមផ្នែកនានារបស់សហព័ន្ធ ។

វគ្គនេះនឹងផ្ដោតជាសំខាន់លើការអភិវឌ្ឍន៍សហព័ន្ធបាល់បោះ ការរៀបចំទិន្នន័យតួលេខ កីឡាករ-កីឡាការិនី កម្រិតខ្ពស់-ថ្នាល គ្រូបង្វឹកអាជ្ញាកណ្ដាលឲ្យបានច្បាស់លាស់ ។សិក្សាពីរបៀបរៀបចំការប្រកួត ការទទួលខុសត្រូវ ក្នុងការរៀបចំការប្រកួត ។ការរៀបចំកីឡាថ្នាលក៏មានបង្ហាញនៅក្នុងវគ្គនេះដែរ ។

លោកអ៊ុក សិទ្ធិជាតិបានទាមទារឲ្យសិក្ខាកាមទាំងអស់ត្រូវតែហ៊ានសួរមិនត្រូវទុកចម្ងល់ដោយមិនព្រមសាកសួរគ្រូនោះឡើយ ។ លោកបញ្ជាក់ថាគ្រូជិះយន្ដហោះមកពីឆ្ងាយណាស់មកបង្រៀនយើងដល់ផ្ទះហេតុនេះត្រូវតែខិតខំសិក្សាមិនអវត្តមានឡើយ ។

នេះជាវគ្កដ៏កម្រមួយព្រោះវគ្គសិក្សាដែលកម្ពុជាបានទទួលកន្លងមកភាគច្រើនគឺអភិវឌ្ឍន៍គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករតែនេះជាវគ្គសម្រាប់អភិវឌ្ឍន៍សហព័ន្ធទាំងមូល ។

Facebook Comments
Loading...