ពួកចិនធ្វើសកម្មភាពហឹង្សា កំហែងយក និងប្លន់យករថយន្តទៀតហើយ

0
913

ក្រុមជនសង្គមងងឹតជនជាតិចិនតៃវ៉ាន់មួយក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាពហឹង្សាមានស្ថានទម្ងន់ទោស,កំហែងយក និងប្លន់យករថយន្តជនរងគ្រោះម៉ាកMecedez យកទៅលាក់ទុកនៅ Condo ក្រោយណាហ្គាក្នុងខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ Yang Shi Xiao ជាមេខ្លោងក្នុងការធ្វើសកម្មភាពត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកំហែងយក កាលពីថ្ងៃទី២៣,កក្កដា, ២០១៨វេលាម៉ោង១០,០០នាទីនៅផ្ទះលេខ១៣,ផ្លូវលេខ៣(បូរីភ្នំពេញថ្មី) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ផ្ទះជនរងគ្រោះ) ក្រុមនេះមានបក្ខពួក៤នាក់ ចូលក្នុងផ្ទះជនរងគ្រោះប្រើអំពើហឹង្សា បង្ករបួសស្នាមដោយយកពែងតែគប់ទៅលើជនរងគ្រោះរងរបួសក្បាល និងយកវត្ថុរឹងគំរាមបង្ខំអោយជនរងគ្រោះចុះហត្ថលេខាលើលិខិតឲ្យទទួលស្គាល់ជំពាក់លុយពួកគេចំនួន ២២ម៉ឺនដុល្លារ និងបញ្ចាំរថយន្ត ដោយជនរងគ្រោះមិនបានជំពាក់លុយពួកគេផង ទើបមិនព្រមចុះហត្ថលើឯកសារនោះ ភ្លាមនោះពួកគេបានលើកថូផ្កាធំបំរ៉ុងគប់ទៅលើជនរងគ្រោះ ដោយពេលនោះស្ថានភាពពោពេញដោយភាពភ័យខ្លាចជនរងគ្រោះក៏ព្រមចុះហត្ថលេខា។

បន្ទាប់មកក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះយកសោររថយន្ត,បណ្ណសម្គាល់យានយន្ត និងយករថយន្តជនរងគ្រោះចេញទៅលាក់ទុកនៅកន្លែងមួយជិតណាហ្គា។

ករណីនេះត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកំហែងយក ប៉ុន្តែត្រូវបានព្រះរាជអាជ្ញារង សឿ ឡង់ឌី បានចោទប្រកាន់តែមួយបទល្មើសគឺហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស បញ្ជូនទៅចៅក្រមស៊ើបសួរ ហេង កេសរោ ក៏បានដោះលែងជនល្មើសឈ្មោះ Yang Shi Xiao ដែលជាមេខ្លោងក្រុមជនសង្គមងងឹតរូបនេះអោយមានសេរីភាព ទាំងបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ។ ការសម្រេចមិនប្រក្រតីរបស់ចៅក្រមហេង.កេសរោធ្វើឲ្យជនរងគ្រោះនិងក្រុមគ្រួសារមិនហ៊ានចូលស្នាក់នៅផ្ទះរបស់ខ្លួនបន្តទៀត ព្រោះមានការភ័យខ្លាចពីសុវត្ថភាព។

Facebook Comments
Loading...