បឹងកេត ស្គាល់រសជាតិចាញ់ជាលើកដំបូងហើយ

0
450

ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯកបឹងកេត បានស្គាល់ពាក្យចាញ់ហើយនៅក្នុងលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ នេះហើយ ក្រោមថ្វីជើងក្រុមក្រសួងការពារជាតិ ។ ក្នុងការប្រកួតនាថ្ងៃទី២៧កក្កដានៅទីលានស្ដាតចាស់ក្រសួងការពារជាតិបានយកឈ្នះក្រុមការពារតំណែងបឹងកេតក្នុងលទ្ធផល២ ទល់០ ។ជាមួយនឹងការបំបែកកំណត់ត្រាមិនស្គាល់ចាញ់របស់បឹងកេត នេះក្រសួងការពារជាតិក៏បានសម្រេចបំណង់សងសឹករបស់ខ្លួនផងដែរ ក្រោយចាញ់កាលពីជើងទី ១ ដោយលទ្ធផល ០ ទល់បានដែរ ។

សូមបញ្ជាក់ថាបន្ទាប់ពីភ្លាត់ស្នៀតប្រកួតស្មើក្រុមវេស្ទើន ៣ទល់៣ ក្នុងសប្ដាហ៍ទី១៥កាលពីពេលថ្មីៗ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានប្រើយុទ្ធសាស្ដ្រប្រថុយលេងជាមួយក្រុមបឹងកេត ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ។
សូមបញ្ជាក់ថាមុនពេលប្រកួតលោកភា សុភ័ក្ត្រាបានអះអាងថាការប្រកួតមួយនេះលោកត្រូវតែប្ដូរ
ដើម្បីយកឈ្នះបឹងកេតឲ្យទាល់តែបាន ។លោកបន្តថាបើការបារជាតិឈ្នះបឹងកេតនោះការពារជាតិមាន
ឱកាសច្រើនក្នុងការប្រជែងយកតំណែងជាក្រុមជើងឯក ។ការប្រកួតនេះលោកសម្រេចចិត្ត ត្រូវតែលេងប្ដូរ គឺត្រូវបើកការប្រយុទ្ធច្រើនដើម្បីស្វែងរកគ្រាប់បាល់និងទាមទារយក៣ពិន្ទុឲ្យខាងតែបានបើមិនដូច្នោះទេការពារជាតិប្រឈមជាមួយហានីភ័យហើយ។
ការប្ដេជ្ញាចិត្តលេងតាមយុទ្ធសាស្រ្តប្ដូររបស់លោកភា សុភ័ក្ត្រាបានធ្វើឲ្យការពារជាតិដណ្ដើមបាន
ពិន្ទុ៣បន្ថែមទៀតមែន ។

Facebook Comments
Loading...