នៅវេលាម៉ោង៣រសៀលនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ត្រូវបានបិទបញ្ចប់ជាស្ថាពរ

0
1107

(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ បានបិទបញ្ចប់ជាស្ថាពរហើយ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត យ៉ាងច្រើនកុះករ បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន បោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេតាមបែបប្រជាធិបតេយ្យ។

ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យនេះ ដោយចាប់ផ្តើមពីម៉ោង៧៖០០ព្រឹក។ ការបោះឆ្នោតនេះ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។

ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។

Facebook Comments
Loading...