ពួកចាញ់ឆ្នោតទាមទារឲ្យមានការបោះឆ្នោតជាថ្មីនៅប៉ាគីស្ថាន

0
1082

ទីក្រុងអ៊ីស្លាម៉ាបាត៖ បណ្តាគណបក្សនយោបាយមួយចំនួននៅក្នុងប្រទេសប៉ាគីស្ថាន ដែលចាញ់ឆ្នោតបានបដិសេធន៍លទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីអតីតកីឡាករផ្នែកកីឡាគីគ្រីត លោកImran Khan បានទទួលជយ័ជំនះនិងត្រៀមខ្លួនចូលទៅដឹកនាំប្រទេស។

គណបក្សប្រឆាំងបានចោទប្រកាន់ថាការបោះឆ្នោតនេះមានការលួចបន្លំ។ក្រោយពីមានការពិភាក្សារវាងមេដឹកនាំគណបក្សចាញ់ឆ្នោតនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាតរួចមក មានមេដឹកនាំគណបក្សប្រឆាំងមួយបានចេញមកប្រកាសថា ពួកគេនឹងដឹកនាំការធ្វើបតុកម្មទ្រង់ទ្រាយធំមួយប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនេះ។

ប៉ុន្តែក៏នៅមានគណបក្សប្រឆាំងមួយចំនួនទៀតរាប់ទាំងគណបក្សដែលដឹកនាំដោយលោកណាវ៉ា សារីហ្វអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូរជាប់គុកពីបទពុករលួយនោះមិន ទាន់ធ្វើកាសម្រេចចិត្តយ៉ាងណានៅឡើយទេ៕

Facebook Comments
Loading...