អង្គការសហប្រជាជាតិ នឹងបញ្ជូនគុនល្បុក្កតោចូលជាសម្បត្តិវប្បធម៌អរូបិយ៍នាឆ្នាំ២០១៩-២០២០

0
731

ភ្នំពេញ៖ ឯកសារស្ដីពីការសុំស្នើបញ្ចូលក្បាច់គុនល្បុកត្តោកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនោះអង្គការយូណេស្កូបានបើកពិនិត្យតាំងពីខែមីនាមកម្ល៉េះ ។ ជាមួយនឹងការបើកត្រួតពិនិត្យនេះអង្គការអប់រំ វប្បធម៌របស់អង្គការសហប្រជាជាតិមួយនេះបានសុំទោសកម្ពុជាដោយសារឆ្នាំនេះមិនទាន់អាចបញ្ចូលក្បាច់គុនបូរាណមួយនេះទៅជាសម្បត្តិវប្បធម៌អរូបិយ៍ របស់មនុស្សជាតិបាននៅឡើយ ។​ ទោះជាយ៉ាងណាក៏អង្គការពិភពលោកមួយនេះបានសន្យាថានឹងបញ្ចូលក្បាច់គុនចំណាស់នេះទៅជាសម្បត្តិវប្បធម៌អរូបិយ៍សម្រាប់មនុស្សជាតិនាឆ្នាំ២០១៩ ឬ ២០២០ ។

មន្ត្រីអង្គរការUNESCOបានបង្ហើបថាសំណុំឯកសារគុនល្បុក្កតោរបស់កម្ពុជាបានបំពេញតាមទម្រង់បែបបទត្រឹមត្រូវអស់ហើយនៅតែការពិនិត្យព័ត៌មានបន្ថែមប៉ុណ្ណោះ។ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកជាសញ្ញាណវិជ្ជមានមួយដែលធ្វើឲ្យលោកកាន់តែមានសង្ឃឹមថា គុនល្បុក្កតោកម្ពុជានឹងបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។

លោកបានបន្តថាក្រោយកម្ពុជាបញ្ជូនឯកសារគុនល្បុក្កតោកម្ពុជាដើម្បីស្នើរសុំចុះឈ្មោះក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីខែមីនាឆ្នាំ២០១៧មួយឆ្នាំក្រោយមកពោលគឺនៅដើមខែមីនាឆ្នាំ២០១៨នេះទើបអង្គការUNESCOបានបើកកញ្ចប់ឯកសារដើម្បីត្រួតពិនិត្យ ។

ដោយសារអង្គរការពិភពលោកមួយចង់ផ្ដល់អាទិភាពនិងត្រួតពិនិត្យឯកសារប្រទេសមិនទាន់មានការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផ្សេងទៀតសិនទើបអង្គការUNESCOសុំពន្យាពេលក្នុងបញ្ជូនឯកសារគុនល្បុក្កតោ ទៅក្រុមគណៈកម្មការជំនាញដើម្បីត្រៀមពិនិត្យ និងវាយតម្លៃចុងក្រោយពោលគឺពន្យាពេលពីឆ្នាំ២០១៩ ទៅឆ្នាំ២០២០ ទើបដឹងលទ្ធផលពិតប្រាកដ ។

សូមបញ្ជាក់ថាសៀវភៅក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានបោះពុម្ពជាភាសាខ្មែរ និង ជាភាសាអង់គ្លេសរួចរាល់អស់ហើយៗសៀវភៅនេះត្រូវបានទទួលស្គាល់ និង វាយតម្លៃពីការខិតខំស្រាវជ្រាវរបស់អ្នកក្បាច់គុនខ្មែរចាស់ៗដែលនៅរស់ដើម្បីរួមគ្នាចងក្រោសៀវភៅនេះឡើង ។

Facebook Comments
Loading...