សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ក្នុងការឃោសនាបោះឆ្នោតសកលនៃខេត្តសៀមរាបមានភាពល្អប្រសើរ

0
629

សៀមរាប ៖ រហូតមកដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ក្នុងការឃោសនាបោះឆ្នោតសកលនៃខេត្តសៀមរាបមានភាពល្អប្រសើរ ហើយមានគណបក្សនយោបាយឈរឈ្មោះចំនួន១៨ ក្នុងចំណោមគណបក្សទាំង២0។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងឲ្យដឹងថា ថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃផុតកំណត់ ដែលឈប់ទទួលអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ និងសង្គមស៊ីវិលក្នុងស្រុក។លោកបន្តថា នៅខេត្តសៀមរាបមានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន១៨ និងបានផ្អាកការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៣ខែកក្កដា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។លោកបន្ថែមថាសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ក្នុងការឃោសនាបោះឆ្នោតសកលនៃខេត្តសៀមរាបមានភាពល្អប្រសើរ មិនមានអំពើហិង្សាអ្វីកើតឡើងនោះទេ ពោលគឺមានភាពស្ងប់ស្ងាត់ល្អ។លោកនៅ វ៉ាន់សំ ប្រធាន គ.ជ.ប ប្រចាំខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៤ខែកក្កដានេះថានៅខេត្តសៀមរាបមានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន១៨ និងបានផ្អាកការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៣ខែកក្កដា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

លោកបន្ថែមថាសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ក្នុងការឃោសនាបោះឆ្នោតនៅខេត្តសៀមរាបមានភាពល្អ ហើយមកទល់និងពេលនេះមិនទាន់ទទួលពាក្យបណ្តឹងពីបក្សនយោបាយណាមួយឡើយ។តែមានជនមិនស្គាល់បានហែកខិតប័ណ្ណបន្តិចបន្តួច។លោកបន្តថា ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅទូទាំងខេត្តសៀមរាបមានចំនួន៥៣៥៥២១នាក់ និងមានការិយាល័យ១៤៧៣កន្លែង។

លោកបន្តថាភ្នាក់ងារគណបក្សនយោបាយ គឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅគ្រប់ការិយាល័យ៕

Facebook Comments
Loading...