អារ៉ាប៊ីសាអូឌីតបញ្ឈប់ការដឹកប្រេងតាមផ្លូវសមុទ្របន្ទាប់ពីមានការវាយប្រហារពីពួកឧទ្ទាម

0
977

អារ៉ាប៊ីសាអូឌីត ៖ រដ្ឋមន្ត្រីថាមពលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសថា ប្រទេសរបស់លោក បានសម្រេចផ្អាកការដឹកប្រេងតាមនាវាមួយរយៈកាត់តាមច្រកសមុទ្រBab-el-Mandeb។ ការផ្អាកនេះបានកើតឡើងក្រោយពីមានការវាយប្រហារពីសំណាក់ពួកឧទ្ទាមហ៊ូទូទៅលើនាវាដឹកប្រេងរបស់ អារ៉ាប៊ីសាអូឌីតនៅភាគខាងលិចច្រកសមុទ្រនេះប្រទេសយេមេន។

ការផ្អាកការដឹកជញ្ជូននេះគឺជាការប្រកាន់យកវិធានការចុងក្រោយដើម្បីធានាសុវត្ថិភាពនាវានៅតាមច្រកដ៏សំឃាន់មួយនេះដែលបានតភ្ជាប់រវសសមុទ្រក្រហមនិងឈូងសមុទ្រអាតែន។

តាមសេចក្តីរាយការណ៍ពីក្រុមនាវា Bahri ដែលជាកម្មសិទ្ធរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថានាវារបស់ខ្លួនមួយគ្រឿងបានរងការបាញ់ប្រហារបណ្តាលឲ្យខូចខាតទាំងស្រុងនៅក្នុងស មុទ្រក្រហម។ មិនមានមនុស្សរងរបួសទេ ហើយការលេចធ្លាយប្រេងក៏មិនបណ្តាលឲ្យប៉ះពាល់ដល់បរិ ស្ថានដែរ៕

Facebook Comments
Loading...