រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នាស្លាប់អស់៦នាក់នៅភាគឥសានប្រទេសថៃ

0
940

ប្រទេសថៃ៖ តាមកាសែតបាងកកប៉ុស្ត៍ផ្សាយឲ្យដឹងថានៅថ្ងៃទី២៥ខែកក្កដានេះមានគ្រោះថ្នាក់ចរាច រមួយបានកើតឡើងរវាងរថយន្តដឹកទំនិញ៣គ្រឿង រថយន្តភីកអាប់១គ្រឿងនិងរថយន្តដឹកប្រេងមួយ គ្រឿងបានបើកបុកបន្តគ្នាពេញទំហឹងដោយបានសម្លាប់មនុស្សអស់៦នាក់និងមានមនុស្សជាច្រើន ទៀតបានរងរបួសនៅផ្លូវហាយវ៉េយស្ថិតក្នុងស្រុកSung Noenនៃប្រទេសថៃ។ហេតុការណ៍បានកើត ឡើងនៅវេលាថ្ងៃត្រង់ក្នុងអំឡុងម៉ោង១២និង៥០នាទី។

គ្រោះថ្នាក់ចរាចរនេះបានបង្កឲ្យមានក្តីរន្ធត់យ៉ាងខ្លាំង ។ រថយន្តត្រូវខូចខាតទាំងស្រុង មើលសឹងតែមិ នយល់។ប៉ូលីសបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរ៕

 

Facebook Comments
Loading...