មន្ត្រី គ.ជ.ប សូមធ្វើការរំលឹកជាថ្មីម្តងទៀត

0
902

ភ្នំពេញ – លោក ឌឹម សុវណ្ណរុំ បានថ្លែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ថា “ការបោះឆ្នោតគ្មានការប្រព្រឹត្តទៅ៣ថ្ងៃទេ គឺមានតែមួយ ថ្ងៃគត់ គឺនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ពីម៉ោង៧ ព្រឹកដល់ម៉ោង៣រសៀល“ ។

លោកបន្តថា សម្រាប់ការចុះផ្សាយព័ត៌មានមិនពិត (ក្លែងបន្លំ) ទាក់ទងទៅនឹងការបោះឆ្នោត គឺមានតែការបោះឆ្នោតអាណត្តិទី៦នេះទេ ដែលមានការចុះផ្សាយព័ត៌មាន មិនពិតធ្វើឲ្យមាន ការប៉ះពាល់ដល់សង្គម និងប្រជាពលរដ្ឋ ច្រើនជាងគេ បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ ។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាមួយភាគីពាក់ព័ន្ធនានា ទៅលើបុគ្គលណា ដែលប្រើប្រាស់មធ្យោបាយ ទុច្ចរិតណា មួយជាឧបសគ្គរារាំងដល់ដំណើរការបោះឆ្នោត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ កក្កដា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ដែរថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

Facebook Comments
Loading...