ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបាមចែកប័ណ្ណកាន់កាប់ដីធ្លីក្នុងឃុំមហាលាភ ស្រុុកកោះសូទិន

0
487

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន១១២០ក្បាលដី ជូនដល់ពលរដ្ឋដែលរស់នៅក្នុងភូមិចំនួន៣ មានភូមិមហាលាភជើង ភូមិមហាលាភត្បូង និងភូមិចុងព្រែក ឃុំមហាលាភ ស្រុុកកោះសូទិន ខេត្តកំពង់ចាម។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការប្រគល់ប័ណ្ណកម្មសិទ្ធិកាន់ដីធ្លីនៅពេលនេះគឺអាជ្ញាធរបានធ្វើការវាស់វែងបានត្រឹមត្រូវតាមប្រពន្ធ័បច្ចេកទេសរបស់មន្ត្រីជំនាញរួចហើយ ដូច្នោះសូមឲ្យបងប្អូនប្រជសពលរដ្ឋធ្វើការយកចិត្តទុកថែរក្សាឲ្យបានល្អកុំឲ្យមានការបោះបង់ ឬខូចខាតព្រោះវាមានសារ:សំខាន់ណាស់ក្នុងការគ្រប់គ្រងកាន់កាប់ដីធ្លី ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សានូវសមិទ្ធិផលដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ ឲ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ពិសេសគឺរួមគ្នាថែរក្សាឲ្យបាននូវសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើង រួមគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខនេះ ព្រោះបើប្រទេសជាតិរបស់យើងទទួលបាននូវសុខសន្តិភាពហើយ ការរីកចម្រើន ការអភិវឌ្ឍន៍ ក៏ដើរទន្ទឹមគ្នា និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារតាមហ្នឹងផងដែរ ៕

Facebook Comments
Loading...