ក្រុុមU18សាលាបាល់ទាត់បាទី ស៊ីកោះកុង ៤ទល់១

0
923

ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិ U18បាទី បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តកោះកុង ដោយលទ្ធផល ៤ទល់១ នាជំនួបជើងទី១ ក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) ថ្នាក់ជាតិ រដូវកាលទី១២ កាលពីថ្ងៃទី២២កក្កដា គ្រាដែលការប្រកួតកាត់សេចក្ដីរកក្រុម ឡើងវគ្គ ៨ក្រុមចុងក្រោយ(១ភាគ៤ផ្ដាច់ព្រ័ត្រ) នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដាចុងសប្ដាហ៍នេះ នៅទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ។

ការប្រកួតជើងទី១ នេះ ធ្វើឡើងមុនគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រៀបចំកម្មវិធីចាប់គូប្រកួតវគ្គ ១ភាគ៤ ផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៣កក្កដានេះ នាពហុកីឡដ្ឋានជាតិ បន្ទាប់ពីរកឃើញក្រុមឡើងវគ្គបន្ដ ៧ក្រុមបណ្ដោះអាសន្ន។

ក្រុមឡើងវគ្គបន្តបណ្ដោះអាសន្ននោះរួមមានក្រុមបឹងកេត,ក្រសួងការពារជាតិ,ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, ណាហ្គាវើល, អង្គរថាយហ្គឺរ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ។

Facebook Comments
Loading...