ម៉ឹន មេឃា និង សម ភក្ដីជាអ្នកខ្លាំងទី១៣ និង ទី១៤

0
1134

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K- Cement នាយប់ថ្ងៃទី២១កក្កដាជើងខ្លាំង ២រូបទៀតដែលជាជើងខ្លាំងទី១៣ និងទី១៤ត្រូវបានរកឃើញហើយ ។

អ្នកប្រដាល់ដែលមិនធ្លាប់ឮឈ្មោះផង់ សាម៉ាឡេរបស់ក្លិបនាគមានជ័យប្រកួតចាញ់អ្នកប្រដាល់ដែលមិនមាននរណាស្គាល់ឈ្មោះសម ភក្ដីក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុ ។នេះជាការបរាជ័យដ៏ធ្ងន់ធ្ងររបស់ផង់ សាម៉ាឡេព្រោះបៅក្រមទាំង ៥ សុទ្ធតែផ្ដល់ពិន្ទុឲ្យសម ភក្ដីជាអ្នកឈ្នះទាំង ៥ រូប ។

ពេលនេះសម ភក្ដីកក់កៅអីត្រៀមប្រកួតបន្តនៅជុំទី២ ទៀតក្នុងខណៈដែលអ្នកប្រដាល់ផង់ សាម៉ាឡេត្រូវខ្ទាតចេញពីការប្រកួតត្រឹមជុំទី ១ នេះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ម៉ឺន មេឃាក្លិបកងចក្រភ្នំតូចបានបង្ខំឲ្យអ្នកប្រដាល់កុយ ចាន់តូក្លិប គីសែមានរិទ្ធលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី២ ។

កុយ ចាន់តូដែលជាអ្នកប្រដាល់ជើងចាស់មហាអន់នោះខ្ទាតចេញពីការប្រកួតត្រឹមនេះឯង ។ ចំពោះម៉ឺន មេឃាបានកក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី២បន្តទៀត ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់ពុយ វណ្ណៈក្លិបឃ្លាំង មឿងកីឡាប្រកួតឈ្នះអ្នកប្រដាល់ថៃភេច កា(Phich Ka)ដោយពិន្ទុ ។

សូមបញ្ជាក់ថាការប្រកួត ៥ ទឹកនោះ វណ្ណៈមានប្រៀបលើគូប្រកួតទាំង៥ទឹកតែម្ដង ។បើក្រៅពីភេច កាវិញនោះប្រាកដជាសន្លប់ដោយសារវណ្ណៈមុនទឹកទី៥បាត់ទៅហើយ ។សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះសួរ ចាន់រាជក្លិបតាព្រហ្មមានជ័យប្រកួតឈ្នះអ្នកប្រដាល់អ៊ុង កុសលក្លិបយុវវាលស្បូវដោយពិន្ទុ ។ អ្នកប្រដាល់ទាំង ២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១ គីឡូក្រាម ។

Facebook Comments
Loading...