រ៉េចង្កូតរថយន្តក្រឡាប់ផ្ងារជើង របួសស្រាលម្នាក់

0
1728

ស្រុកព្រៃនប់៖ នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី២០ ខែ០៧ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតនៅភូមិតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បង្កឡើងដោយខ្លួនឯង រថយន្តម៉ាក ស្តារុិច ពណ៌ស ពាក់ស្លាកលេខ 2AQ-2641 ទិសដៅពី ភ្នំពេញ ឆ្ពោះទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ ចិន ធៀនហ្វា ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភ្នំពេញ(រងរបួសស្រាល) មកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនបណ្តាលអោយរ៉េចង្កូតក្រឡាប់ទៅខាងស្តាំដៃ បាក់បង្គោលចំណាំងផ្លាតចំនួន០៣ដើម ៕

Facebook Comments
Loading...