ប្រទេសចិនចាប់បានចម្លាក់ធ្វើពីភ្លុកម៉ាំមុតពីបុរាណកាល១៥៦ដុំ

0
1229

ប៉េកាំង ៖ អង្គភាពគយនៃប្រទេសចិន បាននិយាយថា កាលពីខែមេសាឆ្នាំ២០១៨កន្លងទៅនេះគេបានចាប់រូបចម្លាក់ធ្វើពីភ្លុកម៉ាំមីចំនួន១៥៦ដុំពីរថយន្តមួយគ្រឿងដែលដឹកចេញមកពីប្រទេសរុស្សីឆិលងកាត់តាមខេត្ត Heilongjiang ភាគឥសានដែលនេះ គឺជាការចាប់បានបទល្មើសនៃការដឹកវត្ថុបុរាណដ៏ធំមួយដែលកម្រមាន។

ថ្វីបើការចាប់នេះធ្វើឡើងតាំងពីខែមេសា ប៉ុន្តែអាជ្ញាធរចិនទើបតែប្រកាសជាសាធារណៈអំពីរឿងនេះ កាលពីថ្ងៃទី១៩ខែកក្កដា២០១៨តែប៉ុណ្ណោះ។ក្នុងចំណោមចម្លាក់ទាំងនេះមានភ្លុកដំរីម៉ាំមីចំនួន២និងចម្លាក់ពីភ្លុកឬស្នែងនេះសត្វម៉ាំមីពីបុរាណកាលជាច្រើនទៀតផងដែរ ដែលពួកជនល្មើសបង្កប់នៅក្នុ ងឡាំងដាក់សណ្តែក។

តាមកាសែតChina Dailyបានរាយការណ៍ថា ជនជាតិចិននឹងរុស្សី៨នាក់ត្រូវបានចាប់ខ្លួន។ កាលពី ឆ្នាំ២០១៥ ប្រទេសចិនបានសម្រេចបញ្ឈប់ការនាំចូលឬ ការអនុញ្ញាតឲ្យឆ្លងកាត់នូវការដឹកជញ្ជូនភ្លុកដំរីជាផ្លូវការ។ ដោយសារតែមានបម្រាមនេះទើបពួកឈ្មួញបានបង្វែរការរត់ពន្ធភ្លុកឬស្នែងម៉ាំមីពីបុរាណកាលដែលបន្សល់យ៉ាងច្រើននៅក្នុងស្តុកនៅតំបន់ស៊ី ប៊ែររីហើយក៏មានមួយចំនួននៅក្នុងប្រទេសអឺរ៉ុប និងអាមេរិកខាងជើងផងដែរ៕

Facebook Comments
Loading...