ក្រុមកីឡាករចេញទៅប្រកួត The 10 th ASEAN School Games

0
486

ភ្នំពេញ: ព្រឹកថ្ងៃទី១9កក្កដាក្រុមកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រព្រឹត្តិទៅនៃព្រឹត្តិការណ៍ The 10th ASEAN School ។

លោកអ៊ុក ឌីវ៉ង់អគ្គនាយករងកីឡា លោកប៉ុន សុខនាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជូនដំណើរក្រុមកីឡាករ-កីឡាការិនី និងប្រតិភូនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោកព្រំ ប៊ុណ្ណយីនាយបេសកកម្មសម្រាប់ក្រុមកម្ពុជា និង ជាអគ្គលេខាធិការរងសហព័ន្ធកីឡាសិស្ស-និស្សិត
កម្ពុជាបានថ្លែងប្រាប់អ្នកកាសែតថានេះជាចក្ខុវិស័យរបស់លោករដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡាហង់ជួន ណារ៉ុនដែលតម្រូវឲ្យបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលទៅចូលរួមប្រកួតដើម្បីវាស់ពីកម្រិតសមត្ថភាពរបស់ពួកគេ ។ពួកគេជាកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលមែនតែពួកគេមានអាយុក្រោម១៨ឆ្នាំហើយកំពុងសិក្សានៅតាមបណ្ដាគ្រឹះស្ថានមធ្យមសិក្សានានា ។

លោកអ៊ុក សិទ្ធិជាដែលជាអគ្គនាយកកីឡា និង ជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជាបញ្ចាក់ថា ការចេញទៅប្រកួតនេះក្រោមការចំណាយទាំងស្រុងរបស់ក្រសួងអប់រំយុវជន និង កីឡា ។កីឡាចំនួន៤ប្រភេទដែលត្រូវទៅនោះមានវាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និង វាយសី ។

លោកព្រំ ប៊ុណ្ណយីព្រំ ប៊ុណ្ណយីបន្ត ថានេះជាលើកទី៣ ហើយដែលកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតកីឡាសិស្សនេះ ។ការចេញទៅប្រកួតលើកនេះសម្រាប់ប្រភេទកីឡាអត្តពលកម្មដែលមានកីឡាករ៤រូប កីឡាការិនី៤រូបនោះគឺលេងវិញ្ញាសារត់បណ្ដាកាំបុរស-នារី រត់១០០ និង២០០ម៉ែត្របុរស-នារី។ រត់៤០០ ម៉ែត្របុរស រត់១.៥០០ម៉ែត្របុរស-នារី និងរត់៣.០០០ម៉ែត្រ ។

ប្រភេទកីឡាវាយកូនឃ្លីលើតុដែលមានកីឡាករ៤រូបកីឡាការិនី៣រូបនោះលេងវិញ្ញាសាវាយម្នាក់ទល់ម្នាក់
បុរស ២នាក់ទល់២នាក់បុរសវិញ្ញាសាក្រុមបុរស និងនិងប្រកួតចម្រុះ ។ ប្រភេទកីឡាវាយសីមានកីឡាករ ៦រូប កីឡាការិនី៤រូបគឺលេងវិញ្ញាសាវាយគូ វិញ្ញាសាវាយទោល និង ប្រកួតជាក្រុម ។ប្រភេទកីឡាហែលទឹកបញ្ជូនកីឡាករ៤រូប និង កីឡាការិនី៤រូប ។

ប្រទេសដែលចូលរួមប្រកួតមានចំនួន១០ដោយទីម័រខាងកើតអវត្តមាន ។ប្រភេទកីឡាដែលដាក់ឲ្យប្រកួតក៏មាន១០ដែរគឺអត្តពលកម្ម ហែលទឹក វាយសី កាយសម្ព័ន្ធ បាល់បោះ Netball Squash វាយកូនឃ្លីលើតុ បាល់ទះនិង សីប៉ាក់តាក្រ ។

Facebook Comments
Loading...