(Update) ស្ថានភាពទឹកជំនន់ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង បានស្រកផុតស្ពានហើយ តែចរាចរណ៍នៅបន្តផ្អាកដដែល

0
1164

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះថា គិតមកដល់ព្រឹកព្រលឹមថ្ងៃនេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ។

ដោយឡែកផ្នែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១០០ម៉ែត្រ ក្នុងកម្ពស់ ០,៣ម៉ែត្រ ទៅ០.២ម៉េត្រទៀត។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ផងដែរថា នៅតំបន់នោះភ្លៀងនៅបន្តធ្លាក់ ប៉ុន្តែក្នុងកម្រិតខ្សោយ ដូចនេះទឹកអាចនឹងបន្តស្រកចុះមួយកម្រិតបន្ថែមទៀត។ ការធ្វើចរាចរឆ្លងកាត់ គឺនៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល។

Facebook Comments
Loading...