ឃាត់បានត្រាក់ទ័រ ដែលធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក

0
665

កំពង់ឆ្នាំង៖ ត្រាក់ទ័រមួយគ្រឿងក្នុងចំណោម៣គ្រឿងត្រូវបានសមត្ថកិច្ចចម្រុះរបស់ស្រុកបរិបូរណ៍ធ្វើការឃាត់ខ្លួនបានខណះដែលទឹកទន្លេកុំពង់ឡើងហើយក្រុមជនល្មើសធ្វើការឈូសឆាយរុករានដីព្រៃលិចទឹក ។ ការចុះធ្វើការបង្ក្រាបត្រាក់ទរឈូសឆាយដីព្រៃលិចទឹកខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៨កក្កដា២០១៨ នៅចំណុចសាលាថ្មីស្ថិតក្នុងភូមិសេះស្លាប់ឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបខាងលើបានអោយដឹងថានៅមុនពេលបង្ក្រាបសមត្ថកិច្ចបានទទួលពរ៌មានពីប្រជាពលរដ្ឋភ្លាមនោះសមត្ថកិច្ចចម្រុះរបស់ស្រុកបរិបូរណ៍បានចុះដល់កន្លែងកើតហេតុនិងបាននាំយកត្រាក់ទរ័ចាងលើយកមករក្សាទុកនៅសាលាស្រុកបរិបូរណ៍ដើម្បីឯកសារនិងចាត់វិធានការតាមផ្លូវច្បាប់ ។

ប្រភពមួយដែលស្ថិតក្នុងការបង្ក្រសខាងលើបានបង្ហើបដឹងថាក្នុងការបង្ក្រាបនោះមានអ្នកការសែតម្នាក់ដែលគេស្គាល់ឈ្មោះ សសារ៉ន បានអញអាងថាគេជាអ្នកកាសែតដែរមិនល្បីឈ្មោះ ខ្មែររិច្វបានយកកាមេរាមកថតសមត្ថកិច្ច ។ តែទួសជាយ៉ាងក៍ដោយសមត្ថកិច្ចចម្រុះនៅតែនាំយកត្រាក់ទរឈូសឆាយដីព្រៃមកសាលាស្រុកដដែល ។

សមត្ថកិច្ចដែលស្ថិតល្នុងការបង្ក្រាបបានអោយដឹងនៅរសៀលថ្ងៃទី១៨កក្កដា២០១៨នេះ ថាករណីនេះខាងលោកកំពង់ក៍សាងឯកសារបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលចាត់ចែងតាមនិតិវិធីខណះដីព្រៃដែលក្រុមជនល្មើសឈូសឆាយខាងលើនេះខាងលោកមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ ។ ដោយឡែកប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងក៍មិនអាចសុំការបំភ្លឺបានឡើយខណះលោកកុំពង់ជាប់ប្រជុំ ។

ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបអោយដឹងថាត្រាក់ទរ័ដែលសមត្ថកិច្ចបង្ក្រាប់ខាងលើនេះជារបស់លោកសសារ៉នជាកូនរបស់លោកសប៊ុនធឿនដែលជាក្រុមអ្នកនាំត្រាក់ទរ័ដើរឈូសឆាយដីព្រៃក្នុងតំបន់ សេះស្លាប់ កុំពង់អួ និងតំបន់ផ្សេងៗទៀតក្នុងខេត្តកំពង់ឆ្នាំង និងមិនមានសមត្ថកិច្ចខាងណាបង្ក្រាបបានម្តងនោះឡើយ ។ល។ កន្លងមកក៍មានការបង្ក្រាបបែបខាងលើនេះដែរខាងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបរិបូរណ៍ធ្វើការបង្ក្រាបបានត្រឹមតែមួយដង្ហើមចង្រិតប៉ុណ្ណោះលែងទៅវិញបាត់ ។ ពាក់ពន្ធ័ករណីខាងលើនេះគេរងចាំមើលថាវាអាចដូចករណីមុនៗទៀតដែរឬយ៉ាងណា ? ៕ សុក្ខារិន កំពង់ឆ្នាំង

Facebook Comments
Loading...