(Update) ជំនន់ទឹកភ្លៀងបន្តកើនឡើង ដូច្នេះចរាចរលើដងផ្លូវជាតិលេខ៤ត្រូវបន្តផ្អាកជាបណ្តោះអាសន្ន

0
600

មកដល់ម៉ោង ០៧’០០នាទីព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថានភាពជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ
ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បើប្រៀបធៀប
កាលពីយប់រំលងអាធ្រាតទឹកបានបន្តឡើងជាថ្មីទៀត
ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។

តាមការសន្និដ្ឋាន បើស្ថានភាពអាកាសធាតុមេឃនៅតែភ្លៀងទឹកអាចឡើងលិចលើបង្កាន់ដៃស្ពានឡើងវិញ ។
ចំពោះមុខការធ្វើចរាចរលើដងផ្លូវជាតិត្រូវបន្តផ្អាកជាបណ្តោះអាសន្ន ឯការធ្វើដំណើររបស់ប្រជាពលរដ្ឋ
នៅក្នុងតំបន់រងគ្រោះ អាជ្ញាធរ និងសមត្ថកិច្ច បានជួយសម្រួលដោយធ្វើការដឹកជញ្ជូនតាមទូក និងអូប័រ ចល័ត ៕

Facebook Comments
Loading...