គ.ជ.ប ថា បើគណបក្សប្រជាធិបតេយ្យមូលដ្ឋានដកខ្លួនពីការបោះឆ្នោត ក៏អត់បញ្ហាដែរ

0
1082

– ទាក់ទិនទៅនឹងការគំរាមរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលថា នឹងដកខ្លួនចេញពីការ បោះឆ្នោត ប្រសិនបើអាជ្ញាធរមិនជួយសម្របសម្រួល និងបង្កលក្ខណៈសម្រាប់យុទ្ធនាការឃោសនារក សម្លេងឆ្នោតទេនោះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា៖ បើ GDP ចង់ដក ខ្លួនចេញពីការបោះឆ្នោត គឺជាសិទ្ធរបស់ពួកគាត់ ។

អវត្តមានរបស់ GDP មិនជាបញ្ហាសម្រាប់ដំណើរការ បោះឆ្នោតនេះទេ ។ គ.ជ.ប នៅតែរៀបចំចាត់ចែងការបោះឆ្នោតដដែល ទោះបីជា GDP ដកខ្លួនចេញក៏ ដោយចុះ ។

ចំណែកលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា៖ ការដែល GDP គំរាម ដកខ្លួន មិនមែនដោយសារអាជ្ញាធរមិនជួយបង្កលក្ខណៈសម្រាប់យុទ្ធនាការបោះឆ្នោតនោះទេ ។ នេះគ្រាន់តែជាលេសប៉ុណ្ណោះ ព្រោះគាត់មើលឃើញថា អ្នកគាំទ្រគាត់នៅក្នុងយុទ្ធនាការបោះឆ្នោតមានចំនួនតិច ពេក ។

ចំណែកយើងវិញ ការបញ្ជូនកម្លាំងសន្តិសុខទៅការពារក៏វាអាស្រ័យទៅដោយចំនួនអ្នកចូលរួមយុទ្ធនាការនោះតិច ឬច្រើនដែរ ។

Facebook Comments
Loading...