ប្រពន្ធរត់ចោលប្តីទៅបង្កាត់ភ្លើងស្នេហ៍ប្តីតាមទាន់អាសន្នធំ

0
804

ភ្នំពេញ ៖ រឿងផិតក្បត់នៅក្នុងរង្វង់គ្រួសារគឺជារឿងគួរអោយឈឺចាប់ណាស់ ដែលគ្រួសារទាំងឡាយគួរតែជៀសវាងឲ្យបាន ។ បើមានរឿងអ្វីស្មុគស្មាញគួរតែរួមគ្នាដោះស្រាយនៅក្នុង រង្វង់គ្រួសាររបស់យើងកុំអាលគឹតទៅលើរឿងអ្វីៗងាយៗពេក។បើមិនដូច្នោះទេវានឹង ធ្វើឲ្យសុភមង្គលក្នុងគ្រួសារជួបវិបត្តិធ្ងន់ធ្ងរហើយបើមានកូនទៀតវានឹងធ្វើឲ្យប៉ះពាល់ទៅដល់អនាគត កូនៗជាមិនខានឡើយ។

ដូចជាករណីមួយនេះបានកើតឡើងកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨កន្លងទៅនៅផ្ទះជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាលគឺប្រពន្ធវ័យក្មេងអាយុ២៤ឆ្នាំបានផឹតក្បត់ប្តីដែលមានឈ្មោះឈិន វាសនាអាយុ២៦ឆ្នាំមានមុខរបរជាកម្មកររោងចក្រ។បុរសអភព្វ័ស្នេហ៍បានប្រាប់ប៉ូលីសថាពួកគេទាំ ង២នាក់បានរួមមេត្រីជាគូភរិយាម៉ែទុកឪពុកដាក់តាមប្រពៃណីអស់រយៈពេល២ឆ្នាំហើយមិនដែលមានបញ្ហាជាផលរមាស់ណាមួយកើតឡើងនៅក្នុងចំណងស្នេហាពួកគេឡើយ។ប៉ុន្តែគូស្នេហ៍ នេះមិនទាន់មានកូននៅឡើយទេ។

មួយរយៈចុងក្រោយនេះវាសនាជាប្តីតែងតែសម្គាល់ឃើញប្រពន្ធរបស់ខ្លួនបញ្ចេញអាកប្បកិរិយាប្លែកៗពីសព្វមួយដង។គាត់ក៏ប្លែកក្នុងចិត្តតែមិនសង្ស័យអ្វីឡើយព្រោះអាងថាជីវិតជាប្តីប្រពន្ធតែប៉ុណ្ណឹង ឯង។ប៉ុន្តែមិនដឹងទាល់តែសោះថា នាងជាប្រពន្ធនោះបានលួចមានចិត្តផឹតក្បត់នឹងខ្លួនជាប្តីបាត់ទៅ ហើយគឺនាងបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសម្នាក់ដែលស្គាល់គ្នាតាមរយៈទូរសព្ទ័។

ប្តីកំសត់បានរៀបរាប់ទៀតថា ថ្ងៃមួយនាងបានរត់ចុះចោលរូបលោកទៅបាត់ ។នាងរត់ទៅដេកជាមួ យសាហាយរួមរក្ស័ជាមួយគ្នាយ៉ាងត្រេកត្រអាលនៅឯផ្ទះជួល។មកពីធ្វើការវិញបាត់ប្រពន្ធ ណាមួយ មានតម្រុយខ្លះៗផងនោះលោកក៏តាមរកនាងឃើញនៅឯផ្ទះជួលមួយកន្លែងនៅឃុំបែកចាន។ នាងកំពុងដេកអោបជាមួយសាហាយយ៉ាងស្អឹតល្មួត។អ្នកដែលហ៊ានជាន់ឈ្លីបេះដូងរបស់លោកនេះឈ្មោះគឿន លូអាយុស្បាលៗនឹងលោកដែរ។

លោកមិនបង្កជាអំពើហឹង្សាអ្វីទេ ប៉ុន្តែបានសម្រេចដាក់ពាក្យប្តឹងទៅប៉ូលីសឲ្យដោះស្រាយ។លោកបានសម្រេចចិត្តហើយថាមិនយកនាងជាភរិយាវិញទេឯសាហាយស្មន់នោះក៏លោកមិនបង្កជាអំពើហឹង្សាអ្វីដែរ គឺទុកឲ្យច្បាប់ជាអ្នកចាត់ការទៅចុះ៕

Facebook Comments
Loading...