ហេតអ្វីខ្សែភាពយន្តបូលីវូដនិយាយពីសេចក្តីស្នេហារបស់មនុស្សវ័យកណ្តាលបង្កើតនូវភាពមិនធម្មតាយ៉ាងនេះ?

0
834

ប្រទេសឥណ្ឌា ៖ ខ្សែភាពយន្តរបស់ផលិតកម្មបូលីវូដដែលមានចំណងជើងថា៖គឺខ្ញុំ… ដែលស្រឡាញ់អ្នក បានលើកឡើងអំពីបញ្ហាជុំវិញអំពីទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍របស់ប្រជាជនឥណ្ឌាហើយដែលទំ នាក់ទំនងនៃសេចក្តីស្នេហានេះជារឿយៗតែងតែគ្មានបង្ហាញឲ្យឃើញចេញមកខាងក្រៅទាល់តែសោះនូវសេចក្តីស្រលាញ់ប្រកបដោយមនោសញ្ចេតនាមួយ។

ខ្សែភាពយន្តមួយនេះបានបរិយាយយ៉ាងក្បោះក្បាយអំពីខ្សែជីវិតរបស់បុរសជាប្តីក្នុងអាយុវ័យកណ្តាលទៅហើយប៉ុន្តែបានព្យាយាមប្រើគ្រប់សិល្បវិធីបញ្ចុះបញ្ចូលប្រពន្ធគាត់ដែលពូកែខឹង និងមិនដែល ចេះសប្បាយនៅក្នុងជីវិតគ្រួសារ ហើយមួយថ្ងៃៗប្រមូលយកតែរឿងមួរម៉ៅមកដាក់ក្នុងខ្លួនឲ្យងាកមក ចាប់អារម្មណ៍ជាមួយគ្រួសារវិញ ទីបញ្ចប់គ្រួសារនេះក៏បង្កើតបាននូវសុភមង្គលដ៏ល្អមួយ។ ជាសុភមង្គលក្នុងគ្រួសារនៃគូស្រករវ័យចំណាស់មួយ។

គេកម្រឃើញផលិតករឥណ្ឌាជ្រើសយកមូលបទនៃសេចក្តីស្នេហាវ័យចំណាស់មកថតជាខ្សែភាពយន្តណាស់ ក្រៅពីសេចក្តីស្នេហារបស់មនុស្សវ័យក្មេងៗតែប៉ុណ្ណោះ៕

Facebook Comments
Loading...