ឡុង សំណាង សង្ឃឹមយកឈ្នះថៃ Pek Thieng

0
863

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkzលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៥កក្កដាអ្នកប្រដាល់ឡុង សំណាងក្លិបសាលវ័ន្ដកីឡាមឹងបន្តដណ្ដើមបានជ័យជំនះបន្តទៀតមិនខានឡើយ ។

ឡុង សំណាងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃពែក ធៀង(Pek Thieng) ។អ្នកប្រដាល់ទាំង២រូបនេះឆ្លង
កាត់បានមួយប្រកួតដូចគ្នានិងទទួលបានជ័យជំនះដូចគ្នា ។មួយប្រកួតដំបូងរបស់សំណាងឈ្នះពិន្ទុអ្នកប្រដាល់ថៃហ្វានីមីត(Fa Nimit) ឯ ពែក ធៀងឈ្នះពិន្ទុអ្នកប្រដាល់កម្ពុជាឌុម កែវដាក្លិបម្កុដរាជសីហ៍ ។

ជួបជាមួយឡុង សំណាងពិតជាមិនស្រួលបង្ក្រាបឡើយ ។គេជាអ្នកប្រដាល់ស្រករក្រោយក៏ពិតមែនតែគេមានស្នៀត កលល្បិចវ៉ៃ និងការពារល្អ ។ កែង ជង្គង់ កណ្ដាប់ដៃ ទាត់គេប្រើបានយ៉ាងមានប្រសិទ្ធិភាព ។

ពែក ធៀងក៏មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរជង្គង់ កែង កណ្ដាប់ដៃរបស់គេវ៉ៃចេញមានប្រសិទ្ធិ
ភាពណាស់ មិនតែប៉ុណ្ណោះគេក៏មានទេពកោសល្យក្នុងការការពារដែរ ។ការប្រកួតនេះនរណាឈ្នះក៏ទ្រមខ្លួនដូចគ្នាដែរ ។

សំណាងមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៤ដង ចាញ់១០ដង និងស្មើពិន្ទុ ៣ ដង ។ចំពោះពែក ធៀងវិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥០ដង ចាញ់៩ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ ដង ។រវាងអ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឌុម កែវដាក្លិបម្កុដារាជសីហ៍ជួបជាមួយអ្នកប្រដាល់ថៃកង កាងវ៉ាន(Kong
Kangwan) ។

តាមពិតកែវដាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃហ្វា នីមីត(Fa Nimith)តែហ្វា នីមីតអវត្តមានហេតុនេះទើប
គេសម្រេចដាក់កង កាងវ៉ានឲ្យប្រកួតជំនួស ។កង កាងវ៉ានគេប្រកួតដើម្បីតែលុយតម្លើខ្លួនប៉ុណ្ណោះ ឯ កែវដាដែលចាញ់មួយប្រកួតហើយនោះមួយប្រកួតនេះទោះបីគេចាញ់ក៏បានពិន្ទុក្នុងថានៈជាអ្នកឈ្នះដែរ ហេតុនេះកែវដាដែលគេចាញ់មួយប្រកួតហើយនោះគេនឹងបាន៣ពិន្ទុសម្រាប់ការប្រកួតជាមួយកង កាងវ៉ាននេះ ។

Facebook Comments
Loading...