លោកកតាអតីតនាយករដ្ឋមន្ត្រីថៃអាយុ៨៦ឆ្នាំរៀបការប្រពន្ធទី៤ផ្អើលពេញបណ្ដាញសង្គម

0
794

ប្រទេសថៃ ៖ លោកអតីតនាយករដ្ឋមន្ត្រីថៃឆាវ៉ាលីតយុងឆៃយុទ្ធអតីតនាយករដ្ឋមន្ត្រីថៃមានវយ័៨៦ឆ្នាំទៅហើយ នោះបានរៀបការជាលើកទី៤ជាមួយស្ត្រីវ័យជ្រេម្នាក់អាយុ៥៣ឆ្នាំ។ឆ្លើយតបទៅនឹងបណ្តាញសង្គម ដែលបុកផ្តោតមកលើគាត់យ៉ាងខ្លាំងនោះ លោកឆាវ៉ាលីតបាននិយាយថា មុននឹងរៀបការជាលើកទី៤ នេះគាត់បានលែងលះប្រពន្ធមុនដាច់ស្រេចតាំងពី១០ឆ្នាំមុនរួចហើយ។

ប្រពន្ធទី៤នេះឈ្មោះOrathai Sorakan ចំណែកឯប្រពន្ធដែលគាត់លែងលះទៅនោះមានឈ្មោះKh uying Phankrua។ប្រពន្ធថ្មីរបស់គាត់មានស្រុកកំណើតនៅខេត្តណាខន សាវ៉ាន់ដែលឥឡូវនេះគូ ស្នេហ៍ថ្មីថ្មោងនេះបាននាំគ្នាមករស់នៅទីក្រុងបាងកកហើយ។បើតាមលោកឆាវ៉ាលីតបានឲ្យដឹងថា គូស្នេហ៍វ័យចំណាស់របស់លោកនេះគ្មានអ្វីក្រៅពីជួយមើលថែរទាំគ្នានៅក្នុងតំណាក់កាលចុងក្រោយ នៃជីវិតតែប៉ុណ្ណោះ៕

Facebook Comments
Loading...