សមាជិកគណបក្សឆន្ទៈខ្មែរអត់សង្ឃឹមក្នុងការអូសទាញអ្នកគាំទ្រអតីត CNRP

0
786

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា លោក ហ៊ីង យឿន បេក្ខជនសមាជិកសភាមណ្ឌលព្រៃវែង របស់គណបក្សឆន្ទះខ្មែរ បាននិយាយថា៖ យើងមានការលំបាកក្នុងការអូសទាញអតីតសមាជិក CNRP ឲ្យមកចូលជាមួយ យើង ព្រោះពួកគេនៅតែជឿតាមការឃោសនារបស់ សម រង្សី ឲ្យធ្វើពហិកាការបោះឆ្នោត

ខ្ញុំមិនខឹង សម រង្សី ទេ ប៉ុន្តែខ្ញុំស្តាយនូវអ្វីដែលគាត់និយាយ គឺគ្រាន់តែដើម្បីផលប្រយោជន៍ខ្លួនឯង ។ បើយើងមិនទៅបោះ ឆ្នោត នោះគណបក្សប្រជាជននឹងឈ្នះទាំងអស់ ពីព្រោះមានតែអ្នកគាំទ្រ CPP ដែលទៅបោះឆ្នោត ។ ខ្ញុំ គិតថា លោក សម រង្សី មិនចង់ឲ្យមានការបង្កើតគណបក្សឆន្ទះខ្មែរទេ ។ គាត់មិនចង់ឲ្យយើងឈ្នះទេ ។ គាត់មានបំណងតែមួយគត់ គឺមានគណបក្សផ្ទាល់ខ្លួនឯង ហើយជញ្ជក់យកផលប្រយោជន៍ ។

Facebook Comments
Loading...