ក្មេងទី១១ ត្រូវបានជួយយកចេញមកក្រៅវិញ មុននេះបន្តិច

0
952

ប្រទេសថៃ៖ នៅខេត្តឈៀងរ៉ាយ ភ្នំថាំលួងនៅសល់ ០២នាក់ ១១នាក់ មកដល់ក្រៅហើយ នាល្ងាចថ្ងៃទី ៣ នៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ ក្មេងប្រុសសរុបចំនួន១១នាក់ ក្នុងចំណោមនុស្ស១៣នាក់ ដែលជាប់ខ្លួននៅក្នុងរូងភ្នំខាងលើ តាំងពីថ្ងៃទី២៣ ខែមិថុនាមកម្ល៉េះនោះ ត្រូវបានជួយយកចេញមកក្រៅវិញ ហើយពួកគេកំពុងសម្រាកតាមដាននៅឯមន្ទីរពេទ្យ ក្នុងខេត្តឈៀងរ៉ាយ នៃនៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អទាំងផ្លូវការ និងផ្លូវចិត្ត ខណៈ០៣នាក់ដែលទើបត្រូវបានរំដោះចេញនៅមុននេះបន្តិច កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។

សម្រាប់ប្រតិបត្តិការនាថ្ងៃទី ៣ នេះត្រូវគេរំពឹងថា នឹងជាថ្ងៃសង្រ្គោះចុងក្រោយ ខណៈដែលមនុស្សតែ ០២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្នុងរូងភ្នំ ដោយក្នុងនោះមានក្មេងម្នាក់ ព្រមទាំងគ្រូបង្វឹកម្នាក់ទៀតរបស់គេ៕

Facebook Comments
Loading...