ថ្ងៃនេះ តើ គ.ជ.ប ធ្វើអ្វីបានខ្លះ?

0
806

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា គ.ជ.ប បានណែនាំហាមមិនឱ្យគណបក្សនយោបាយ និងអ្នកគាំទ្រទាំងអស់ ធ្វើយុទ្ធនាការឃោសនា រិះគន់ វាយប្រហារ ឬប្រៀបធៀបគោលនយោបាយបក្សរបស់ខ្លួន និងបក្សមួយផ្សេងទៀតទេ ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ គ.ជ.ប បានប្រកាសថា ចាប់ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនប្រជាពលរដ្ឋខ្មែរ បានចំនួនជាង៧.៩០១.៣៤៣នាក់ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃសម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនៅសាលសន្និសីទសារព័ត៍មានគ.ជ.ប ។ ទឹកថ្នាំជ្រលក់ដៃចំនួន ៥១០០០ដប ដែលគ.ជ.ប ទិញពីប្រទេសឥណ្ឌាបានបញ្ជូនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ។

គ.ជ.ប បានបញ្ជាទិញទឹកថ្នាំជ្រលក់ដៃពីក្រុមហ៊ុនរបស់ឥណ្ឌាមួយឈ្មោះ Mysore paints and varnish limited ។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានថ្លែងថា នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ គ.ជ.ប នឹងបង្ហាញទឹកថ្នាំជ្រលក់ដៃដែលទិញពីឥណ្ឌា ដល់ភាគីពាក់ព័ន្ធ ដោយការបង្ហាញនេះ គឺឲ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឲ្យដឹងពីគុណភាពនៃទឹកថ្នាំជ្រលក់ដៃ។

គ.ជ.ប បានទាក់ទងជាមួយខាងក្រុមហ៊ុន Mysore paints and varnish limited ផលិតទឹកខ្មៅ ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញពីគុណភាពទឹកខ្មៅនេះ។ ក្រុមហ៊ុនបានឯកភាពព្រមមកធ្វើការបង្ហាញអំពីគុណភាព នៃទឹកថ្នាំជ្រលក់ដៃ ដើម្បីអះអាងថា ទឹកថ្នាំជ្រលក់ដៃវាមិនប៉ះពាល់ដល់សុខភាព ។

ការអញ្ជើញតំណាងក្រុមហ៊ុនផលិតទឹកខ្មៅជ្រលក់ដៃមកកម្ពុជា ដើម្បីបញ្ជាក់អំពីគុណភាពនៃទឹកខ្មៅ គឺបន្ទាប់ពីមានមជ្ឈដ្ឋានអគតិមួយចំនួនទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ទឹកខ្មៅនេះធ្វើឲ្យមនុស្សស្លាប់បាន ៕

Facebook Comments
Loading...