តុលាការឥណ្ឌាកាត់ទោសប្រហារជីវិតជនល្មើស៣នាក់ចាប់រំលោភស្រីកាលពីឆ្នាំ២០១២

0
887

ប្រទេសឥណ្ឌា ៖ តាមកាសែតឥណ្ឌាថែមស៍ចេញផ្សាយនៅថ្ងៃទី៩ខែកក្កដាបានឲ្យដឹងថានៅថ្ងៃចន្ទ័ នេះតុលាការជាន់ខ្ពស់ប្រទេសឥណ្ឌាបានសម្រេចកាត់ទោសប្រហារជីវិតក្រុមអ្នកលេង៣នាក់ដែលបានចាប់រំលោភស្ត្រីម្នាក់កាលពីឆ្នាំ២០១២ក្នុងទីក្រុងញូដែលី។

គួរបញ្ជាក់ថាអ្នកស្រីJyoti Singhត្រូវបានក្រុមអ្នកលេង៥នាក់ចាប់រំលោភលើរថយន្តក្រុង ដែលរឿង នេះបានបង្ករឲ្យមានកំហឹងយ៉ាងខ្លាំងទូទាំងប្រទេសឥណ្ឌា។ជនទី៦ក៏បានមកចាប់រំលោភនាងហើយយកដែកវាយទៅលើនាងបណ្ដាលឲ្យរងរបួសហើយក៏បោះនាងចេញពីរថយន្តក្រុងដែលកំពុងតែបើកបរ។អ្នកស្រីSinghត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសសឹង្ហបុរីហើយ១៣ថ្ងៃក្រោយមកក៏ទទួលមរណភាព។

ជនទី៥ដែលត្រូវចាប់ខ្លួនដែរនោះបានស្លាប់នៅក្នុងពន្ធនាគារមុនការកាត់ទោស ដែលគេសង្ស័យថា ជននេះបានធ្វើអត្តឃាត។ចំណែកក្មេងប្រុសជំទង់ម្នាក់ដែលជាប់ទាក់ទងនឹងការចាប់រំលោភដែរនោះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ ដែលពេលនេះគេបានអនុវត្តន៍ទោសគ្រប់ឆ្នាំហើយ ហើយក៏ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយដែរ៕

Facebook Comments
Loading...