សត្វប្រជៀវនៅភ្នំសំពៅត្រូវបានគេចាប់លក់រាប់ពាន់ក្បាល

0
1894

(បាត់ដំបង) ៖ សត្វប្រជៀវបើទោះបីជាគេមិនបានចាត់ទុកជាសត្វជិតផុតពូជ ឬជាសត្វកម្រក៏ដោយ ប៉ុន្តែប្រការដែលអ្នកស្រុកនៅភ្នំសំពៅចាប់វាយកមកលក់ម្តងៗរាប់រយក្បាលយ៉ាងនេះ គឺពិតជាគួរអោយសោកស្តាយណាស់។

អ្នករស់នៅភ្នំសំពៅពិតជាបានដឹងគ្រប់គ្នាហើយថា សត្វប្រជៀវរាប់ពាន់ រាប់ម៉ឺនក្បាលរស់នៅកុះកុញក្នុងរូងភ្នំពៅ។ វាបានក្លាយជានិមិត្តរូបនៃអ្នកស្រុកភ្នំសំពៅ ខេត្តបាត់ដំបង។ កាលណាគេឃើញសត្វប្រជៀវ គេនឹកឃើញដល់ភ្នំសំពៅ ហើយបើកាលណាគេឃើញភ្នំសំពៅ គឺគេនឹងឃើញដល់សត្វប្រជៀវ។

ឲ្យតែដល់រៀងរាល់ម៉ោងបួន ឬប្រាំល្ងាច ភ្ញៀវបរទេសជាច្រើននាំគ្នាទៅមើលសត្វប្រជៀវដែលហើរចេញពីរូងភ្នំសំពៅរាប់លានក្បាលទៅរកចំណីរៀងរាល់ពេលរាត្រី លុះពេលជិតភ្លឺទើបវាត្រលប់មកវិញ យើងពិតជាសោកស្តាយណាស់នៅពេលឃើញមនុស្សខ្លះអង្គុយលក់សត្វប្រជៀវនៅផ្សារលើ ខេត្តបាត់ដំបង ដែលមានចំងាយត្រឹមតែដប់គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំសំពៅដែលជាជម្រករបស់វា។ តាមពត៍មានថា នៅផ្សារបឹងឈូកក៏មានលក់ដែរ។ សូមមេត្តាជួយអភិរក្សវាផង ៕

Facebook Comments
Loading...