រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្លែសុវត្ថិភាពត្រូវផលិតឱ្យបានច្រេីនទាំងរដូវប្រាំងនិងវស្សា ទេីបបម្រេីទីផ្សារយេីងបាន

0
994

ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករ មន្តី្រជំនាញកសិកម្មខេត្ត ខិតខំរួមគ្នា ផលិតបន្លែសុវត្ថិភាព ឱ្យបានគ្រប់មុខដេីម្បីតម្រូវការទីផ្សារ ទេីបបង្កេីនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារកសិករឱ្យបានប្រសេីរឡេីង ថ្លែងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណចំណតរថយន្តក្រុងសួង ក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួងខេត្តត្បូងឃ្មុំ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ បញ្ជាក់ថា វេទិកាផ្សារណាត់បន្លែសុវត្ថិភាពធ្វេីឡេីងក្នុងគោលបំណងបង្កេីនការយល់ដឹងពីបន្លែសុវត្ថិភាព ដល់អ្នកប្រេីប្រាស់និងផ្សារភ្ជាប់រវាងអ្នកផលិតជាមួយនឹងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃក្នុងទិសដៅលេីកកម្ពស់ពាណិជ្ជូបនីកម្ម រួមចំណែកជំរុញផលិតកម្មកសិកម្មឱ្យប្រសេីរឡេីងទាំងបរិមាណនិងគុណភាព បង្កេីនប្រាក់ចំណូលនិងសេដ្ឋកិច្ចគ្រួសារកសិករឆ្លេីយតបទៅនឹងគោលនយោបាយស្តីពីការផ្សព្វផ្សាយកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងជំរុញផលិតកម្មស្បៀង នឹងរៀបចំព្រឹត្តិការណ៍ធុរៈកិច្ចកសិកម្ម “វេទិកាផ្សារណាត់បន្លែសុវត្ថិភាព ” នេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា វិស័យកសិកម្មយេីង នៅមានកំរិតទាបបេីប្រៀបធៀបទៅនឹងប្រទេសនានាក្នុងតំបន់ ដោយសារ កត្តាផលិតភាពទាប តម្លៃផលិតកម្ម និងដឹកជញ្ជូនខ្ពស់ កង្វះខាតពិពិធកម្មកសិកម្មកង្វះខាតភាពប៉ិនប្រសប់ផ្នែកទីផ្សារ និងភាពមិនប្រមូលផ្តុំគ្នានៃខ្សែសង្វាក់ផលិតកម្ម ។

ម៉្យាងទៀត សក្តានុពលនៃវិស័យកសិកម្ម គឺនៅតែមិនទាន់បានប្រេីប្រាស់អស់លទ្ធភាពនៅឡេីយទេ ដែលធ្វេីឱ្យតម្រូវការក្នុងស្រុកជាច្រេីន ជាពិសេសផលិតផលសាកវប្បកម្មត្រូវបានជំនួសដោយការនាំចូលពីប្រទេសជិតខាង ដេីម្បីបំពេញតម្រូវការមួយភាគនៃការកេីនឡេីងតម្រូវការក្នុងស្រុក ។ យោងតាមរបាយការណ៍អង្កេតបន្លែកាលពីពេលកន្លងទៅ ប្រទេសកម្ពុជានាំចូលបន្លែអាស្រ័យលេីរដូវកាល ប្រមាណពី២០០-៤០០ តោនក្នុង១ថ្ងៃ ដែលមានតម្លៃទឹកប្រាក់ប្រហែលពី១៥០-២០០លានដុល្លារក្នុង១ឆ្នាំ ។

បច្ចុប្បន្ន ដោយសារប្រជាជនកម្ពុជា មានកំណេីនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសេីរ និន្នាការ និងទម្លាប់នៃការហូបចុកក៏មានការប្រែប្រួល ដោយពួកគាត់បានយកចិត្តទុកដាក់ខ្ពស់លេីគុណភាពនិងសុវត្ថិភាពចំណីអាហារ ជាពិសេសបន្លែនិងផ្លែឈេីស្រស់ បន្ថែមពីនេះគឺមានចំនួនទេសចរណ៍កេីនឡេីងជាលំដាប់ ។ ប៉ុន្តែការផលិតនិងផ្គត់ផ្គង់បន្លែមានសុវត្ថិភាពនៅលេីទីផ្សារក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡេីយ ដូច្នេះការបង្កេីនផលិតកម្មបន្លែសុវត្ថិភាព និងមានការបិទស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារ ជាការចាំបាច់បំផុត ដែលត្រូវសហការគ្នាសម្រេចឱ្យបានដល់គោលដៅនេះ ។

ឆ្លេីយតបនឹងបញ្ហាដែលកំពុងជួបប្រទះខាងលេីនេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានខិតខំធ្វេីយ៉ាងណាប្រមូលផ្តុំ និងប្រេីប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយបន្ថែមទៀត សំដៅលេីកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្ម កសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍន៍តាមបែនវិបុលកម្ម ទៅកាន់ការអភិវឌ្ឍន៍តាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលេីផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កេីនរដូវដាំដុះដោយ ប្រេីប្រាដ់បច្ចេកទេសទំនេីប ប្រេីប្រាស់គ្រាបពូជដែលមានគុណភាពល្អ និងការបង្កេីនតម្លៃបន្ថែមក្នុងការកែច្នៃ កសិផល ឆ្លេីយតបទៅតាមតម្រូវការទីផ្សារ ទាំបរិមាណគុណភាព សុវត្ថិភាព និងស្តង់ដារ ។

ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានសាកល្បងលេីកដំបូងក្នុងការវិនិយោគថវិកាចំនួន ២០ លានដុល្លារ អាមេរិក រយៈពេល៣ឆ្នាំ (២០១៦-២០១៩) ដេីម្បីឱ្យអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង ក្នុងខេត្តគោលដៅចំនួន១១ ។

ដេីម្បីធានាឱ្យមានទីផ្សារតម្លៃកសិផលបានល្អសម្រាប់កសិករក្នុងរយៈពេលវែង ក៏ដូចជាការធានាបាននូវផលប្រយោជន៍សម្រាប់កសិករ ការលេីទឹកចិត្តកសិករដែលជាអ្នកផលិត និងលេីកស្ទួយផលិតផលកសិកម្មរបស់ជាតិគួរត្រូវបានពិនិត្យពិចារណាលេីការកែលម្អរចនាសម្ព័ន្ធខ្សែក្រវាត់ផលិតកម្មបន្លែ មធ្យោបាយដឹកជញ្ជូនបន្លែប្រកបដោយសុវត្ថិភាព និងមធ្យោបាយផលិតបានទាំងរដូវប្រាំងនិងវស្សា ព្រមទាងមធ្យោបាយត្រួតពិនិត្យគុណភាពបន្លែ ឬផលិតផលកសិកម្ម បន្ថែមលេីបទដ្ឋានបច្ចេកទេសនៃការផលិតបន្លែ តាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ (GAP) ដែលបានណែនាំឱ្យកសិករអនុវត្តកន្លងមក ៕

Facebook Comments
Loading...