បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ពេលសមត្ថកិច្ចតាមចាប់ យកអាវុធកែច្នៃប៉ុនប៉ង បាញ់ប្រហារលេីសមត្ថកិច្ច

0
942

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីហួ យ៉ៃ អធិការរងនគរបាល ស្រុកព្រៃនប់ទទួលការព្រហ្មទណ្ឌ និងអន្តរាគមន៍ បានឲ្យដឹងថាៈ នៅវេលាម៉ោងប្រមាណជាង១៨:៣០នាទី ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៨នេះ បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀន ឪពុកហាមមិនស្តាប់ បានរាយការណ៍ជូនសមត្ថកិច្ច។

ពេលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារទៅធ្វេីអន្តរាគមន៍ ស្រាប់តែបុរសនោះ បានយកអាវុធកែច្នៃប៉ុនប៉ង បាញ់មកលេីសមត្ថកិច្ច និងទាញយកកាំបិត បំរុងមកគម្រាមទៀតផង។

ក្រោយពេលទទួលព័ត៌មាននេះភ្លាម លោកហួ យ៉ៃ បានដឹកនាំកម្លាំងទៅធ្វេីអន្តរាគមន៍ចាប់ខ្លួនមុខសញ្ញានេះជាបន្ទាន់។ ឈ្មោះលន់ វិល័យ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករចំការកៅស៊ូ នៅភូមិត្រពាំងមូល ឃុំជេីងគោ ស្រុកព្រៃនប់ ព្រមទាំងចាប់យកបានបានវត្ថុតាង អាវុធកែច្នៃមួយដេីម និង កាំបិតផ្គាក់មួយ។

Facebook Comments
Loading...