សមត្ថកិច្ចចុះបិទសកម្មភាពកាស៉ីណូ គ្លុបលថឺបេខូ ជាបណ្ណោះអាសន្ន ដោយមានទំនាសផ្ទៃក្នុង

0
1102

ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចកាស៉ីណូដូង៧ដេីម ស្ថិតក្នុងឃុំដារ ស្រុកមេមត់ លោក ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តបានដឹកនាំកម្លាំងសមត្ថកិច្ចក្នុងនោះមាននគរបាល និងអាវុធហត្ថ ចុះអនុវត្តន៏ដីការក្សាការពារមួយដោយឲ្យផ្អាកជាបណ្តោះអាសន្នសិន។

លោកឧត្តមសេនីយ៏ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌប្រាប់ឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្តបានចាត់ឲ្យរូបលោកដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទជាច្រើននាក់ដោយមានសហការជាមួយនឹងកម្លាំងនៅមូលដ្ឋាន និងមានការស្នើសុំពីលោ កព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនៅវេលាម៉ោង២រសៀលថ្ងៃខាងលើបានចុះពិនិត្យឃើញថា មានពលរដ្ឋខ្មែរភាគច្រើនសឹងតែទាំងអស់នាំគ្នាចូលលេងល្បែង ។

លោក ស្នងការរងនគរបាលខេត្តបន្តថា កាស៊ីណូនេះឈ្មោះ គ្លូបលថឺបេខូ បានបើកដំណើរការលេងមិនទាន់បានប៉ុន្មានផងបែរជាមានបញ្ហាផ្ទៃក្នុងក្រុមហ៊ុន មានខ្លះបានប្តឹងទៅសាលាដំបូងខេត្ត ហើយត្រូវបានលោកលោក ប៉ុក តារា ព្រះរាជអាជ្ញារងចេញដីកាដើម្បីរក្សាការពារជាបណ្តោះអាសន្ន ដោយហាមឃាត់កូនបំណុលមិនឲ្យលក់-ដូរ ជួលបញ្ចាំ ធានាផ្ទេរកម្មសិទ្ធ ធ្វើអំណោយអច្ច័យទាន ជួសជុល រុះរើ សាងសង់នៅលើដី និងអគារកាស៊ីណូក្រុមហ៊ុនក្លូបលនេះទេ ។

ហើយនៅរសៀលថ្ងៃខាងលើបានកម្លាំងសមត្ថកិច្ចបានចុះទៅឃើញមានពលរដ្ឋខ្មែរប្រមាណជាង៩០ភាគរយបានចូលលេង តាមច្បាប់កាស៊ីណូមិនអនុញ្ញាតឲ្យខ្មែរចូលលេងនោះទេ ព្រោះខុសច្បាប់ឡេីយ ។ ក្រោយពីបានធ្វើកំណត់ហេតុរួចរាល់មកក៏បានយកដីកាទៅបិទជាប់នឹងទ្វារមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់បើកទ្វារចូលទៅលេងទេ ដោយរងចាំមានដំណោះស្រាយសិន ៕

Facebook Comments
Loading...