ឡានក្រុងថ្មីជំនួយរបស់ជប៉ុនជើងទី១ មកដល់ចំនួន២០គ្រឿង

0
1200

ភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីពេញ និងតំណាងអង្គការចៃការ នៃប្រទេសជប៉ុន បានអញ្ជើញចុះពិនិត្យ និងជិះសាកល្បងរថយន្តថ្មីនេះ ដែលបានរក្សាទុកនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ។

លោក ឃួង ស្រេង បានលើកឡើងថា ដោយមើលឃើញស្ថានភាពកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ខាងអង្គការ ចៃការរបស់ប្រទេសជប៉ុន បានសម្រេចផ្តល់ជូន៨០គ្រឿង ក្នុងនោះក្នុងជំហានទី១ ជប៉ុនផ្តល់ឲ្យ២០គ្រឿងនេះ, ជំហានទី២ បន្តប្រគល់ជូនចំនួន២០គ្រឿង, ទី៣ ចំនួន២០គ្រឿង និងទី៤ បំណាច់ឆ្នាំនេះប្រគល់ជូន២០គ្រឿងទៀត បង្គ្រប់តែម្តង។


Facebook Comments
Loading...