តោ៤ក្បាលត្រូវគេកាត់យកក្បាលបាត់សង្ស័យយកទៅប្រើប្រាស់ជាមន្តអាគម

0
1187

អាហ្រ្វិកខាងត្បូង ៖ សត្វតោ៤ក្បាលត្រូវបានគេកាត់ក្បាលយកទៅបាត់ ហើយដងខ្លួនវាត្រូវគេចិញ្រ្ចាំ ជាចំណែកៗនៅឯសួនសត្វក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយគេសង្ស័យថា ពួកឃាតកសម្លាប់ សត្វនេះដើម្បីប្រើប្រាស់ជាមន្តអាគមផ្លូវងងឹត។

សត្វតោ៦ក្បាលដែលក្នុងនោះមាន២ក្បាលជាកូនតោនៅតូចត្រូវបានបំពុលដោយពួកប្រមាញ់សត្វ ហើយបន្ទាប់មកតោ៤ក្បាលត្រូវពួកវាកាត់ក្បាលយកទៅបាត់។ មន្ត្រីការពារតំបន់សត្វព្រៃMystic Monkeys and Feathers បានបង្ហោះរូបភាពសាកសពតោទាំង៤ក្បាលនេះតាមបណ្តាញសង្គម និងបានសរសេរនៅលើផេករបស់ខ្លួនថា៖យើងថ្កោលទោសដាច់ខាត ពួកអាល្ងង់ខ្លៅនិងគ្មានបេះដូងទាំងនេះ។

ជាមួយគ្នានេះមន្ត្រីអង្គការ Hi-Risk បានប្រកាសផ្តល់រង្វាន់ ១៨០០០ដុល្លារអាមេរិចដល់អ្នកណាដែលបានផ្តល់ព៍ត៌មានដែលអាចឈានទៅចាប់ជនល្មើសទាំង នោះបាន៕

Facebook Comments
Loading...