លើកកម្ពស់ព្រះពុទ្ធសាសនា! ឯ.ឧ. ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្ពោធសាលាវិប្បសនាធុរៈ នៅវត្តនទីសេដ្ឋា (ពោធិ៍សាត់)

0
920

ខេត្តពោធិ៍សាត់៖ ឆ្លៀតក្នុងឱកាសធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់ ដើម្បីដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ផ្លូវរថភ្លើងទិសពាយ័ព្យ ពោធិ៍សាត់-ភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញហែរទៀនវស្សាមកកាន់វត្តទីសិក្ខា ព្រៀមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់សាលាវិប្បសនាធុរៈ ដែលស្ថិតនៅក្នុងបរិវេណវត្តនទីសេដ្ឋា កាលពីថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី៣ ខែកក្កដា ឆ្នាំ២០១៨។

សូមជម្រាបជូនថា សាលាវិបស្សនាធុរៈនេះ មានពីរអគារស្មើ១៤បន្ទប់ ចំណាយថវិការប្រមាណ ៣២.៥០០ដុល្លារ បានកសាងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ចប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

Facebook Comments
Loading...