សម្ដេចហ៊ុន សែន ៖ ទាត់ចោលពត៌មានរបស់កាសែតរស្មីកម្ពុជា “រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោមទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ”

0
937

សម្ដេចតេជោហ៊ុន សែន បានបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ ០២ ខែមិថុនានេះថា ៖

ព្រឹកនេះ ខ្ញុំបានមើលសារព័ត៌មានរស្មីកម្ពុជាដែលបានសរសេរថា (រដ្ឋាភិបាលនឹងដាក់បឹងយក្សឡោមទៅឱ្យក្រុមហ៊ុនចិនវិនិយោគរយៈពេល៧៥ឆ្នាំ)។ តើអ្នកណាបង្កើតរឿងបែបនេះឡើងដើម្បីអ្វី?។

ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសុំទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនណាមួយមកលើបឹង ធម្មជាតិដ៍សំខាន់នេះ ទោះក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ៕

Facebook Comments
Loading...