CherylនិងLiam Payneប្រកាសចែកផ្លូវគ្នាហើយ

0
1077

តាមBBCបានផ្សាយឲ្យដឹងថា អតីតតារាសម្តែងស្រីម្នាក់អាយុ៣៥ឆ្នាំនិងសមាជិកអគ្គនាយកម្នាក់ វយ័២៤ឆ្នាំបានអះអាងតាមបណ្ដាញសង្គមថាពួកគេបានសម្រេចចែកផ្លូវគ្នាហើយ។គូស្នេហ៍នេះមាន កូនប្រុសម្នាក់ឈ្មោះBearដែលបានចាប់កំណើតកាលពីខែមិនាឆ្នាំកន្លងទៅ។

ពួកគេទាំង២នាក់បាននិយាយថា គេពិតជាមានអារម្មណ៍សោកស្តាយណាស់ក្នុងការប្រកាសអំពីរឿង ដ៏សោកសៅមួយនេះ។ពួកគេបានបញ្ជាក់ទៀតថា ៖យើងលែងលះគ្នាមែនប៉ុន្តែ យើងនៅតែមានសេ ចក្តីស្នេហានឹងគ្នាដូចជាគ្រួសារតែមួយដដែល។

នាងCherylបានបញ្ជាក់តាមTweetedថា៖កូនប្រុសBearគឺជាពិភពលោករបស់យើង ហើយយើងនឹ ងត្រួសត្រាយផ្លូវសព្វបែបយ៉ាងសម្រាប់រូបគេ។នាងCherylជាអតីតតារាសម្តែងបានជួបជាមួយលោកPayneហើយក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា បន្ទាប់ពីនាងបានលែងលះជាមួយប្តីទី២ជាជនជាតិបារាំងជាបុគ្ក លិកនៅក្នុងភោជនីយដ្ឋានមួយ។ប្តី ទី១របស់នាងគឺអតីតកំពូលកីឡាករបាល់ទាត់ក្នុងក្របខណ្ឌ័ប្រឺមៀលីករបស់អង់គ្លេសគឺAshley Cole ដែលសម្រាប់អ្នកស្នេហាកីឡាបាល់ទាត់ទាំងអស់រាប់ទាំងអ្នកនៅប្រទេសកម្ពុជាផងសុទ្ធតែបា នស្គាល់គាត់គ្រប់ៗគ្នា៕

Facebook Comments
Loading...