ការបំភ្លៃព័ត៌មានមិនពិតអំពី “ទឹកខ្មៅ” ជ្រលក់ដៃក្នុងពេលបោះឆ្នោត

0
1088

ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានឆបោកតាមបណ្តាញសង្គមដែលនិយាថា នៅក្នុងពេលបោះឆ្នោតជាតិខាងមុខនេះ គឺមានទឹកខ្មៅពីរប្រភេទដែលនឹងយកមកប្រើគឺ ១)ទឹកខ្មៅជ្រលក់ដៃធម្មតា និង ២)ទឹកខ្មៅដែលជ្រលក់ដៃហើយ គឺនឹងធ្វើអោយស្លាប់ភ្លាមក្នុង២៤ម៉ោង។

នេះជាព័ត៌មានបោកប្រាស់ ដែលមានចេតនាបង្កចលាចល អសន្តិសុខនិងសណ្តាប់ធ្នាប់ដល់ប្រទេសជាតិ និងបំភ័យប្រជាជនកុំអោយទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតជាតិខាងមុខនេះ។ នេះគឺជាសកម្មកភាពដែលចាត់ទុកជាអំពើឧក្រិដ្ឋ និងជាបទល្មើសដែលមិនអាចអត់ឱនបានជាដាច់ខាត។ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវឃ្លាំមើលសកម្មភាពពួកគេ ព្រមទាំងនាំខ្លួនជនទុច្ចរិតទាំងនោះមកផ្តន្ទារទោសតាមច្បាប់ជាធរមាន។

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាទប់ស្កាត់ និងការពារថែរក្សាអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល មិនអោយមានអ្វីកើតឡើងជាដាច់ខាត។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះទាំងអស់គ្នា។ គឺគ្មានទឹកខ្មៅដូចដែលពួកជនឆបោកទាំងនោះប្រឌិតឡើយ។

ជម្រើសដ៏ល្អបំផុតនោះ គឺបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ ទាំងអស់គ្នាដើម្បីថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ៕

Facebook Comments
Loading...