បុរសម៉ាឡេស៊ីម្នាក់រៀបការប្រពន្ធទី៣ជាកុមារីជនជាតិថៃអាយុ១១ឆ្នាំ

0
1009

ប្រទេសម៉ាឡេស៊ី ៖ តាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អាពាហ៍ពិពាហ៍មួយរវាងកូនក្រមុំអាយុ១១ឆ្នាំនិងកូនកម្លោះអាយុ៤១ឆ្នាំបានធ្វើឡើងវិមានដ៏ស្កឹមស្កៃមួយនៅក្នុងប្រទេ សម៉ាឡេស៊ីកាលពីថ្ងៃសៅរ៍ទី៣០មិថុនាកន្លងទៅនេះ។មង្គលការមួយបែបនេះបានធ្វើឲ្យមានការជជែកវែកញែកគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមដ៏ធំមួយនេះ។

រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងអំពីឧប្បតិ្តហេតុនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ប៉ុ ន្តែមិនមានការបញ្ជាក់ណាមួយពីមន្ត្រីសាសនាក្នុងតំបន់ដែលអនុញ្ញាតឲ្យមានការរៀបចំអាពាហ៍ពិពា ហ៍នេះឡើយ។សេចក្តីប្រកាសរបស់រដ្ឋាភិបាលបានបញ្ចាក់ថា បើគ្មានការអនុញ្ញាតពីក្រុមវិហារជាន់ខ្ព ស់នៃសាសនាអ៊ីស្លាមទេអាពាហ៍ពិពាហ៍នេះគឺមិនស្របច្បាប់ទេ។

កូនក្រមុំដែលជាជនជាតិថៃអាយុ១១ឆ្នាំរៀបការជាមួយបុរសអាយុ៤១ឆ្នាំរូបនេះដែលមានប្រពន្ធ២រួចទៅហើយថែមទាំងមានកូន៦នាក់មានអាយុចន្លោះពី៦ឆ្នាំទៅ១៨ឆ្នាំ។

តាមច្បាប់នៃប្រទេសម៉ាឡេស៊ី អ្នកដែលត្រូវបានអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍គឺបុរសត្រូវមានអាយុ១៨ឆ្នាំ។ឯស្រីដែលមានអាយុត្រឹម១៦ឆ្នាំបើចង់រៀបការត្រូវសុំការអនុញ្ញាតពីរដ្ឋមន្ត្រីគ្រប់គ្រងតំបន់ដែលគេរស់នៅ។កាលពីឆ្នាំទៅ ម៉ាឡេស៊ីបានអនុមត័ច្បាប់ប្រឆាំងការរួមភេទជាមួយកុមារ ប៉ុន្តែមិនបានចាត់ទុកថាការរៀបអាពាហ៍ពី ពាហ៍ជាមួយកុមារជាបទឧក្រឹដ្ឋទេ៕

Facebook Comments
Loading...